សង្គម

ក្រោយឃើញការបកស្រាយរបស់ម្ចាស់តូប ពេលនេះបងប្រុស ចេញវិដេអូបង្ហាញពី 3 ចំនុចដែលអ្នកលក់ គិតលុយលើស និងចេញវិក័យប័ត្រ 2 ផ្សេងគ្នា

BY
Khmernote Media
June 14, 2020

ករណីបងប្រុសម្នាក់បានធ្វើការប្រតិកម្មជាមួយនឹងការយកថ្លៃឈ្នួលស្រុះបង្គា ក្តាម និងឆាមឹកនៅតូបលក់គ្រឿងសមុទ្រមួយកន្លែងនៅលើកោះស្តេច ក្នុងទឹកដីខេត្តកោះកុង បានក្លាយជាប្រធានបទមួយគួរអោយចាប់អារម្មណ៍ រហូតមានការឆ្លើយតបគ្នាទៅវិញទៅមក ក្រោយមន្ត្រីរដ្ឋបាលខេត្តកោះកុង ចុះទៅធ្វើការសាកសួរ។ ក្នុងការសាកសួរពីសំណាក់មន្ត្រីរដ្ឋបាល ម្ចាស់តូបខាងលើបានឆ្លើយតបថា ពួកគាត់យកថ្លៃឈ្នួលលើការឆាក្តាម ចំនួន១ម៉ឺនក្នុងមួយគីឡូ ហើយក្តាមទាំងនោះ១០គីឡូ និងថ្លៃស្រុះបង្គារក្នុងមួយគីឡូ៥ពាន់រៀលផ្សេងទៀត។

ក្រោយពេលបានស្តាប់ការបកស្រាយពីម្ចាស់តូបរួច បងប្រុស Vannak Nheb ក៏បានធ្វើការឆ្លើយតបម្តងទៀត ដោយក្នុងនោះគាត់លើកឡើង 3 ចំនុច ដែលបង្ហាញថាម្ចាស់តូបខាងលើ គិតលុយគាត់លើស ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Share This Post: