សង្គម

រំភើបណាស់ ! សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ជូននូវកាដូជីវិត គឺប្រាក់បៀរវត្សចូលនិវត្តន៍កាំប្រាក់ខ្ពស់បំផុត ដល់លោកយាយ អតីតមន្ត្រីក្រសួងការបរទេសតាំងពីឆ្នាំ១៩៧៩ ដែលមានវិវាទដីធ្លីជាមួយប្អូនស្រីបង្កើតអស់ពេល១០ឆ្នាំ

BY
Khmernote Media
June 16, 2020

តាមការអោយដឹងរបស់ឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអោយដឹងថា លោកយាយ កឹម សុគន្ធ អាយុ៧៦ឆ្នាំ ដែលជាអតីតមន្ត្រីក្រសួងការបរទេសតាំងពីឆ្នាំ១៩៧៩ និងមានរឿងវិវាទដីធ្លីជាមួយប្អូនស្រីបង្កើតរបស់ខ្លួនជាង១០ឆ្នាំនោះ ពេលនេះទទួលបានសំណាងយ៉ាងខ្លាំង ដោយសម្តេចតេជោ បានផ្តល់នូវកាដូជីវិត គឺប្រាក់បៀរវត្សចូលនិវត្តន៍កាំប្រាក់ខ្ពស់បំផុត ជូនលោកយាយគិតចាប់ពីខែមករា ២០២០ ដើម្បីលោកយាយបានរស់នៅសុខសប្បាយសម្រាប់ជីវិតចុងក្រោយ។ ឯកឧត្តម បានរៀបរាប់នៅលើ Facebook ថា៖

“អរគុណ សម្តេចតេជោសន្តិភាពកម្ពុជា លោកយាយសំណាង! ក្រោយពី សម្តេចតេជោនាយករដ្ឋមន្រ្តី បានជ្រាបច្បាស់ថា លោកយាយ កឹម សុគន្ធ អាយុ៧៦ ឆ្នាំ គឺជាអតីតមន្រ្តីក្រសួងការបរទេសតាំងពីឆ្នាំ ១៩៧៩ មក ហើយពេលនេះកំពុងរស់នៅយ៉ាងលំបាកវេទនាជាមួយនឹងរឿងវិវាទដីធ្លីជាមួយប្អូនស្រីបង្កើតជាង១០ឆ្នាំមកនេះ ដែលទើបបានដោះស្រាយបញ្ចប់វិវាទទាំងស្រុងកាលពីម្សិលមិញថ្ងៃទី ១៥ មិថុនា ក្រោមការសម្របសម្រួលផ្សះផ្សារបស់ខ្ញុំហើយនោះ កាលពីព្រឹកមិញនេះ សម្តេចតេជោ បានផ្តល់នូវកាដូជីវិត គឺប្រាក់បៀរវត្សចូលនិវត្តន៍កាំប្រាក់ខ្ពស់បំផុត ជូនលោកយាយគិតចាប់ពីខែមករា ២០២០ ដើម្បីលោកយាយបានរស់នៅសុខសប្បាយសម្រាប់ជីវិតចុងក្រោយ។

សម្តេចតេជោ ហ៊ុន សែន គឺជាព្រះរស់ លោកយាយពិតជាមានសំណាងខ្លាំងណាស់។ ខ្ញុំក៏សែនរំភើបរីករាយចំពោះទឹកចិត្តអាណិតស្រឡាញ់របស់សម្តេចប្រមុខដឹកនាំមកលើពលរដ្ឋ។ ច្បាស់ណាស់គ្រប់កិច្ចការអ្វីក៏ដោយ អោយតែបានដឹងដល់សម្តេចតេជោហើយ គឺសម្តេចនឹងខិតខំដោះស្រាយជូនប្រជាពលរដ្ឋភ្លាម។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង។”

Share This Post: