ខ្មែរណូត

ស្វែងរក

  • សង្គម

    ឯកឧត្តម ឃុន សាវឿន បដិសេធមិនមែនជាបក្សពួករបស់ម៉ែរួយឡើយ ក្រោយវិទ្យុ ABC ផ្សព្វផ្សាយដោយភ័ន្តច្រលំ ព្រោះពាក្យមួយម៉ាត់របស់លោក

    BY Khmernote Media July 2, 2020
    ឯកឧត្តម ឃុន សាវឿន បដិសេធមិនមែនជាបក្សពួករបស់ម៉ែរួយឡើយ ក្រោយវិទ្យុ ABC ផ្សព្វផ្សាយដោយភ័ន្តច្រលំ ព្រោះពាក្យមួយម៉ាត់របស់លោក

    ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការឆ្លើយតបទៅកាន់លោក អាចារ្យអេ ដែលជានាយកវិទ្យុ ABC ក្រោយមានការភ័ន្តច្រលំមួយថា លោកជាបក្សពួកម៉ាដាមរួយ ខណៈពេលដែលលោកបានចូលទៅ Comment ពាក្យថា “រួយក៏ឌី ជាភាសាសៀម รวยก็ดี បកប្រែថា មានក៏ល្អ” ដោយឯកឧត្តមបានបញ្ជាក់ថា ពាក្យនេះលោកគ្រាន់តែបន្ទរបែបហួសចិត្តតែប៉ុណ្ណោះ។

    ឯកឧត្តម ឃុន សាវឿន បានបកស្រាយនៅលើបណ្តាញសង្គម Facebook របស់លោកថា៖ “ជូនលោកអាចារ្យអេ A JA A-អាចារ្យ អេ ជាទីគោរព!!! តាមរយៈ Team ABC បន្ទាប់ពីខ្ញុំបានស្ដាប់ការបកស្រាយរៀបរាប់របស់លោក ពាក់ព័ន្ធនឹងរឿងជាមួយម៉ាដាមរួយ ក៏ឮពាក្យសម្ដីដែលនាំឲ្យមានការភ័ន្តច្រលំចំពោះរូបខ្ញុំ ដែលថាខ្ញុំជាបក្សពួកម៉ាដាមរួយ!!! ទោះជាមិនមានការនិយាយចំឈ្មោះខ្ញុំក៏ដោយ ក៏ប៉ុន្តែវាពាក់ព័ន្ធនឹងសំណេររបស់ខ្ញុំត្រង់ពាក្យ “រួយក៏ឌី ជាភាសាសៀម รวยก็ดี បកប្រែថា មានក៏ល្អ” ចំណុចនេះ ខ្ញុំសូមជម្រាបលោកថា ពាក្យនេះ ខ្ញុំគ្រាន់តែបន្ទរបែបហួសចិត្តតែប៉ុណ្ណោះ មិនមែនជាការចូលរួមគាំទ្រ ឬការពារក្រុមណាមួយឡើយ ដែលជានិច្ចកាលខ្ញុំតែងតែឈរខាងមហាជន!!! ដោយក្ដីរាប់អាន!!!”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay