កូវីដ-១៩

ថ្ងៃនេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 03នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ 13នាក់

BY
srey nuch
July 11, 2022

នៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 03នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 03នាក់( 3 ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 13នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,362 នាក់, ករណីជាសះស្បើយសរុប 133,221 នាក់ និងស្លាប់សរុប 3,056 នាក់៕

Share This Post: