តួឯកប្រុសរឿងកូរ៉េ Squid Game បង្កើតប្រវត្តិសាស្ត្រនៅឯពានរង្វាន់ Emmy Awards ឆ្នាំ២០២២
- BY
- Naren
- September 13, 2022
លោក Lee Jung Jae បានក្លាយជាតារាសម្ដែងអាស៊ីដំបូងគេដែលឈ្នះពានតារាសម្ដែងល្អបំផុតនៅក្នុងកម្មវិធី Emmy 2022។ យោងតាម Variety ពិធីប្រគល់ពានរង្វាន់ Emmy លើកទី៧៤ បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ១៣ កញ្ញា (ម៉ោងនៅភ្នំពេញ)។
តួឯកប្រុសក្នុងរឿង Squid Game លោក Lee Jung Jae បានក្លាយជាតារាសម្តែងអាស៊ីដំបូងគេដែលឈ្នះពានរង្វាន់ជាតួសម្តែងល្អបំផុតក្នុងរឿងភាគ និងជារឿងដែលមិននិយាយជាភាសាអង់គ្លេស។ អ្នកដឹកនាំរឿង Squid Game លោក Hwang Dong Hyuk ក៏បានឈ្នះពាន Emmy ទី២ ក្នុងប្រភេទ Best Director for a Drama៕
ប្រភព៖ zingnews
- Share This Post: