សិល្បៈ

អបអរសាទរ! Miss Grand កម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ា វឌ្ឍី ជាប់ចូលវគ្គ២០ប្រទេស (Top20)

BY
Naren
October 25, 2022

(ភ្នំពេញ)៖ បេក្ខនារីបវរកញ្ញា Miss Grand កម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ា វឌ្ឍី បានឈានជើងចូលវគ្គ២០ប្រទេស (Top20) ក្នុងយប់ប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត Miss Grand International ឆ្នាំ២០២២ ដែលកំពុងធ្វើឡើងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។

Miss Grand International Official Top 20 មានដូចជា ប្រទេសវៀតណាម (ជាប់តាមរយៈការបោះឆ្នោត), ហុងឌូរ៉ាស, ឥណ្ឌូនេស៊ី, នីហ្សេរីយ៉ា, ដាណឺម៉ាក, កម្ពុជា, ចក្រភពអង់គ្លេស, ហ្វីលីពីន, ថៃ, អេស្ប៉ាញ, សាធារណរដ្ឋ​ឆែក, សាធារណរដ្ឋ​ដូ​មីនី​កែន, ម៉ិកស៊ិក, ប៉ារ៉ាហ្គាយ, កូឡុំប៊ី, ប៉េរូ, Curacao, ព័រតូរីកូ, វ៉េណេស៊ុយអេឡា និង ប្រេស៊ីល។

បេក្ខភាពទាំង២០ប្រទេសត្រូវប្រកួត ដើរក្នុងឈុត Sport Wear នឹងត្រូវជ្រើសយក១០ប្រទេសទៀតប៉ុណ្ណោះ ដើម្បីទៅកាន់វគ្គបន្ទាប់៕

Share This Post: