សិល្បៈ

តារាម៉ូដែលល្បីហ្វីលីពីន ទទួលបានការកោតសរសើរពីមហាជន ក្រោយបង្ហាញខ្លួនក្នុងឈុតបុរាណខ្មែរ

BY
Naren
December 29, 2022

(ភ្នំពេញ)៖ ស្ដេចដើរ​ម៉ូ​ត Sinon Loresca “King of Cat Walk” ដែលមានឈ្មោះល្បីល្បាញជាខ្លាំងចំពោះការដើរម៉ូតរបស់ខ្លួន លោកក៏ធ្លាប់បានបង្ហាត់បង្វឹកបវកញ្ញាជាច្រើនរូបផងដែរ។ ថ្មីៗនេះលោក Sinon Loresca ក៏បានមកកម្ពុជា ជាលើកទី២ ក្រៅពីបានដើរបង្ហាញម៉ូតកាច់រាង ក្នុងឈុតបែបស៊ិចស៊ីជាមួយនឹងស្បែកជើងកែងខ្ពស់នោះ។ លោកបានធ្វើឱ្យមហាជននៅកម្ពុជា ភ្ញាក់ផ្អើលជាខ្លាំង ដោយលោកគ្រងឈុតល្ខោនខោល ដែលបង្ហាញវប្បធម៌កម្ពុជាទៅកាន់ពិភពលោក។

លោក Sinon Loresca បានបង្ហោះរូបជាច្រើនសន្លឹកដែលលោកស្ថិតនៅក្នុងឈុតបុរាណខ្មែរ មានការចុច like និងចែកចាយជាច្រើន ក្នុងនោះមហាជនអ្នកលេងបណ្តាញសង្គមនៅកម្ពុជា បានកោតសរសើរ និងស្វាគមន៍ស្ដេចដើរ​ម៉ូ​តរូបនេះដែលបានមកទស្សនាកម្ពុជា។ ក្នុងនោះផេកUniversePageant បានសរសេររៀបរាប់ថា «Sinon Loresca គាត់ជាតារាម៉ូដែលល្បីមួយរបស់ប្រទេស Philippines ដែលរាល់ដងគ្រប់គ្នាតែងតែឃេីញគាត់ស្លៀកឈុត Bikini ពាក់ស្អែកជេីងកែង ដេីរបង្ហាញម៉ូតនៅគ្រប់ប្រទេសទាំងអស់នៅតាមដងផ្លូវ តែលេីកនេះគាត់មកខ្មែរស្លៀកឈុតបុរាណដេីរវិញម្ដង(បញ្ជាក់គាត់ស្លៀកឈុតខ្មែរតែអត់មានពាក់ស្អែកជេីងកែងទេ)»៕

Share This Post: