សិល្បៈ

ទីនីន ចេញមុខប្រតិកម្មទាំងយប់ ដែលនាងនិយាយលើកទឹកចិត្តមនុស្សស្រីរឿងស្នេហា បែរមានមតិមនុស្សប្រុសមួយចំនួនថា «មនុស្សស្រីចាប់ផ្តើមមានលុយចង់មើលងាយមនុស្សប្រុស»

BY
vichhicka
April 22, 2023

អ្នកលក់អនឡាញល្បីឈ្មោះអ្នកនាង គង់ ស្រីនីន ហៅ ទីនីន កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ បានចូលរួមនៅក្នុងកម្មវិធី ផេះខន Podcast ។ នៅក្នុងការចូលរួមជាភ្ញៀវកិត្តិយសស្រីស្អាត ទីនីន បានផ្តល់នូវបទពិសោធន៍ការងារ និងជីវិតផ្ទាល់ខ្លួនជាច្រើន ក្នុងនោះអ្នកនាងក៏បាននិយាយពីរឿងស្នេហាផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្តដល់ស្ត្រីដទៃ។ សំដីរបស់អ្នកម្តាយវ័យក្មេងរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសភាពស្ត្រី។

ទន្ទឹមនឹងមានមតិគាំទ្រនោះ ក៏មានមតិមួយចំនួនបានរិះគន់ជុំវិញរឿងរ៉ាវនេះដែរ។ ទីនីន ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនតូចបានលើកឡើងថា «មនុស្សស្រីចាប់ផ្តើមមានលុយ ចង់មើលងាយមនុស្សប្រុស» និងមតិខ្លះទៀតថា «មកពីចរិតបែបនឹងទើបមនុស្សប្រុសទៅចោល»។ ជាមួយគ្នានោះអ្នកនាងក៏បានបង្ហោះសារប្រតិកម្មមួយភ្លាមៗថា « After release my podcast. I saw someone comments “មនុស្សស្រីចាប់ផ្តើមមានលុយ ចង់មើលងាយមនុស្សប្រុស” លឺរហូតចេញពីមាត់មនុស្សប្រុសដែលអសមត្ថភាព ព្រោះមនុស្សប្រុស ដែលគេហៅថាមនុស្សប្រុសពិតគេមិននិយាយពាក្យបែបនឹងដាក់មនុស្សស្រីទេ and now I’m sick of hearing this. ហើយក៏ចង់ចេញ video តបទៅពាក្យមួយឃ្លានេះ Go fix your own insecure before blaming women for having high standards.»។

គួររំលឹកដែរ បន្ទាប់ពីអ្នកលក់អនឡាញល្បីឈ្មោះរូបនេះបង្ហោះសារខាងលើមិនយូរប៉ុន្មាន ស្រាប់តែអ្នកនាងបានផុសវីដេអូនិយាយរយៈពេលជាង ២០នាទី អំពីមតិរិះគន់ដែលចេញពីបុរសមួយចំនួនតូចនោះ។ ចង់ដឹងឲ្យកាន់តែច្បាស់ប្រិយមិត្តចូលទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ វិច្ឆិកា

Share This Post: