សិល្បៈ

នាង ដាវីន ហៅ ស៊ឹម ច័ន្ទពន្លឺ ថាជាបងប្អូនល្អ ក្រោយខ្លួនជួបផលវិបាកលើឆាក ពន្លឺ រត់មកជួយច្រៀងទាំងចាំប៉ារ៉ូលមិនច្បាស់

BY
vichhicka
April 25, 2023

ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយលោក នាង ដាវីន ដែលជាអតីតបេក្ខភាព Cambodia Idol ដោយថ្មីៗនេះលោកបានបង្ហោះវីដេអូ ជាមួយនឹងសារនិយាយពីលោក ស៊ឹម ច័ន្ទពន្លឺ ដែលអ្នកគាំទ្រនិយមហៅថា លោកគ្រូពេទ្យសង្ហា។ នៅក្នុងន័យនោះ ដាវីន បានសរសើ ក៏ដូចជាអរគុណដល់ ពន្លឺ ជាខ្លាំង ក្រោយពេលខ្លួនជួបផលវិបាកលើឆាក ហើយ ពន្លឺ បានរត់មកជួយច្រៀង។

ទន្ទឹមនឹងនេះនៅក្នុងនោះ លោក នាង ដាវីន ការបង្ហោះវីដេអូ ជាមួយនឹងខ្លឹមសារដូច្នេះថា «នេះជាវីដេអូមួយដែលបងប្រុសពន្លឺ Sim Chanponloue/ស៊ឹម ច័ន្ទពន្លឺ គាត់រត់មកជួយច្រៀងខ្ញុំ ទាំងដែលមិនមែនជា Brake គាត់ច្រៀងទេ ព្រោះខ្ញុំអស់កម្លាំងពីខ្លួនហើយ អរគុណទឹកចិត្តបងប្រុសល្អ #បងប្អូនល្អ»។ ទន្ទឹមជាមួយគ្នានោះលោក នាង ដាវីន ក៏និយាយបន្តនៅក្នុងខមិនថា «ទោះបីជាគាត់ចាំប៉ារ៉ូច្រៀងមិនច្បាស់ ក៏គាត់ឡើងមកជួយដែរ គាត់មិនខ្វល់ថាខ្លាចខូចតែមគាត់ទេ នេះជាបុណ្យល្អរបស់គាត់»។

គួរឲ្យដឹងដែរថា លោក នាង ដាវីន ពេលនេះបានក្តោបក្តាប់ការងារនៅក្នុងវិស័យសិល្បៈបានយ៉ាងច្រើន មិនថាការប្រគុំតន្ត្រីនៅតាមបណ្តារខេត្តក្រុង និងចេញបទចម្រៀងផ្ទាល់ខ្លួននោះទេ៕

Share This Post: