សិល្បៈ

តើជានរណា? ជំពាក់លុយ ម្ចាស់ពានបុរសឯកកម្ពុជា រហូតលោកធ្លោយថា ជិត១ឆ្នាំហើយ តាំងពីមុនចេញទៅប្រកួត ឬចង់ជំពាក់អ្នកជំនាន់ក្រោយបន្តទៀត

BY
vichhicka
April 26, 2023

លោក យូ ថនវណ្ណៈ ដែលជាម្ចាស់ជយលាភីនៃកម្មវិធីប្រកួតបុរសឯកដ៏អស្ចារ្យនៃកម្ពុជាប្រចាំឆ្នាំ ២០២២ កំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការភ្ញាក់ផ្អើយយ៉ាងខ្លាំង ក្រោយពេលលោកបានបង្ហោះសារ ដែលបង្ហាញពីការអស់ទ្រាំលើអ្នកដែលជំពាក់លុយរបស់លោកជិត ៤ពាន់ដុល្លារ មិនទាន់ចូលខ្លួនមកសង ថែមទាំងតិះដៀលម្ចាស់លុយកប់ៗមាត់។

ជាមួយគ្នានោះដែរ បុរសសង្ហាររូបនេះបង្ហោះសារ ដែលមានខ្លឹមសារថា «ក្នុងអាទិត្យហ្នឹងខ្ញុំសុំតែលុយខ្ញុំត្រលប់មកវិញទេ។ រាល់ voice សំលេង គឺខ្ញុំមានទាំងអស់ ដៀលខ្ញុំកប់ៗមាត់ក៏ខ្ញុំមិនដែលត ជិត1ឆ្នាំហើយ តាំងពីមុនចេញទៅប្រកួត រឺចង់ជំពាក់អ្នកជំនាន់ក្រោយបន្ត?»។ ទន្ទឹមជាមួយគ្នានោះលោកក៏បានបន្ថែមនៅក្នុងខមិនជាមួយនឹងរូបថតឆាត ដោយសរសេរថា «ថាមើបងប្អូន បើអត់សង គួរបង្ហាញមុខអត់?»។

យ៉ាងមិញបន្ទាប់ពីលោក យូ ថងវណ្ណៈ បានបង្ហោះសារនេះភ្លាម ឃើញថាមានអ្នករួមអាជីពចូលទៅខមិនថា មិនចាំបាច់បង្ហាញអត្តសញ្ញាណអ្នកដែលជំពាក់លុយនោះទេ ព្រោះគាត់ជឿថា គ្រប់គ្នាសុទ្ធតែបានស្គាល់បុគ្គលម្នាក់នោះរួចហើយ។

គួរឲ្យកត់សម្គាល់ដែរថា បើយោងទៅតាមការបង្ហោះសាររបស់លោក យូ ថងវណ្ណៈ និងអ្នកដែលចូលខមិន សុទ្ធតែបានដឹងពីបុគ្គលដែលជំពាក់លុយនោះ គឺស្ថិតនៅក្នុងចង្កោមសិល្បៈដូចគ្នាដែរ៕

Share This Post: