PR

មិនឈ្នះមេដាយមាស តែឈ្នះទឹកចិត្តប្រជាជនកម្ពុជា! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើកទឹកចិត្តអត្តពលិកកីឡាបាល់ទះម្នាក់ ១,០០០ដុល្លារ សម្រាប់ការប្រឹងប្រែងទទួលបានមេដាយប្រាក់

BY
Naren
May 10, 2023

ប្រិយមិត្តអ្នកអានច្បាស់ជាជ្រាបរួចមកហើយថាមុនការប្រកួតកីឡាស៊ីហ្គេម នៅក្នុងវិញ្ញាសាបាល់ទះបុរសក្នុងសាល Final រវាងឥណ្ឌូនេស៊ី ប្រកួតជាមួយកម្ពុជា ខាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសលើកទឹកចិត្តដល់ក្រុមបាល់ទះរបស់កម្ពុជា ដោយផ្តល់ជាទឹកប្រាក់ដល់កីឡាករទាំង១៤នាក់ ក្នុងម្នាក់២០២៣ដុល្លារ បើសិនជាកម្ពុជាយើង យកឈ្នះ ឥណ្ឌូនេស៊ី ហើយទទួលបានមេដាយមាស។

ប៉ុន្តែគួរឲ្យសោកស្តាយមែនទែន ក្រុមបាល់ទះកម្ពុជា បានចាញ់ ឥណ្ឌូនេស៊ី ក្រោមលទ្ធផល ៣-0 សិត តែលទ្ធផលនេះមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តទេ ទោះកម្ពុជាយើងបានត្រឹមមេដាយប្រាក់ក៏ដោយ ក៏មេដាយនេះជាមេដាយដែលមានតម្លៃណាស់ដែរ ព្រោះយើងចាញ់ក្នុងចំណោមអ្នកខ្លាំង។

ជាមួយគ្នានេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏នៅតែបន្តផ្តល់រង្វាន់ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមបាល់ទះកម្ពុជាយើងដែរ ទោះបីកម្ពុជាមិនបានមេដាយមាស តែការខិតខំតស៊ូរបស់អត្តពលិកខ្មែរ បានយកឈ្នះបេះដូងអ្នកគាំទ្រច្រើនមែនទែន។ ដូច្នេះហើយទើបធ្វើឲ្យខាងក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បន្តផ្តល់ជូនរង្វាន់ដល់ក្រុមបាល់ទះកម្ពុជា ទាំង១៤រូបរបស់យើង ដោយក្នុងម្នាក់ ១ពាន់ដុល្លារ សរុបជាទឹកប្រាក់ ១៤,០០០ដុល្លារ។

ក្រៅពីការផ្តល់រង្វាន់ជាសាច់ប្រាក់ច្រើនសម្បើមបែបហ្នឹងហើយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងនាំអត្តពលិកបាល់ទះទាំង ១៤រូប ជិះរថយន្តសេរីទំនើប Rolls Royce ទៅស្នាក់នៅ និងទទួលទានអាហារនៅសណ្ឌាគារលំដាប់ផ្កាយប្រាំ Hyatt Regency ភ្នំពេញទៀតដើម្បីបង្ហាញនិងផ្តល់នូវកម្លាំងចិត្តយ៉ាងធំសម្បើមដល់កីឡាករខ្មែរយើង កម្ពុជាដើម្បីកម្ពុជា។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានផលិតផលក្នុងស្រុកជាច្រើន ដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា៕

កម្ពុជាដើម្បីកម្ពុជា! ស្រែកលើកទឹកចិត្តកម្ពុជា ជាមួយស្រាបៀរកម្ពុជា!

Share This Post: