PR

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០២៤

BY
Naren
March 24, 2024

ក្រុមហ៊ុនសែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI ) លើកទី២៖ ដើំម្បីជម្រុញកំណើនសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​​ ថ្ងៃទី២៤ មីនា ​២០២៤ ៖ សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទក្នុងស្រុកឈានមុខគេនៅកម្ពុជា មានមោទកភាព ដែលមានវត្តមាន ក្នុងទិវាជាតិ​ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “សហគ្រាសធុនតូច​ និងមធ្យមឆ្ពោះទៅកាន់វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍” ។

ពីធីនេះឋិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែមីនា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ប្រមូលផ្តុំនូវសហគ្រាសធុនតូច និងមធ្យម រួមទាំងអ្នកចូលចិត្តនវានុវត្តន៍ និងថ្នាក់ដឹកនាំនាពេលអនាគត ដើម្បីជំរុញការអភិវឌ្ឍជាតិ។

ក្នុងភាពជាជើងឯកវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា​ ក្រុមហ៊ុនសែលកាត ទទួលស្គាល់សហគ្រាសធុនតូច និងមធ្យមថា គឺជាឆ្អឹងខ្នងជាតិ។ ព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះផ្តល់ គឺដើម្បីបង្ហាញ​ និងនាំមកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត ដូចជាអ៊ីនធឺណិតតាមរយៈខ្សែកាបអុបទិក សេវាកម្មក្លោដ និងសេវាសន្តិសុខសាយប័រ ដើម្បីជួយជម្រុញកំណើនសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។

លោក​ សាយម៉ុន ចន​ ពើឃីន (Simon Perkins) នាយកប្រតិបត្តិក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ​(សែលកាត) បានសង្កត់ធ្ងន់ថា ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ គឺជាឱកាសពិសេសមួយសម្រាប់ប្រទេសកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការបោះជំហានទៅកាន់វិស័យឌីជីថល សម្រាប់អនាគតដ៏ភ្លឺស្វាង។ សែលកាត មានកិត្តិយសក្នុងការគាំទ្ររបៀបវារៈ នៃការធ្វើឌីជីថលរូបនីយកម្មរបស់រាជរដ្ឋាភិបាល និងផ្តល់សេវានាៗដូចខាងក្រោម ដែលមានភាពច្នៃប្រឌិត ជូនវិស័យសាធារណៈ និងឯកជន ឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ។

• សេវាកម្មទូរគមនាគមន៍៖ សេវាសំឡេង និងសេវាទិន្នន័យ ដែលមិនរអាក់រអួល

• សេវាកម្មអ៊ីនធឺណិត៖ ក្រុមហ៊ុនសែលកាតផ្តល់អ៊ីនធឺណិតដែលមានល្បឿនលឿនបំផុត ព្រមទាំងភ្ជាប់សេវាតាមរយៈខ្សែ​កាប​​អុប​ទិក​​ដែលមានគុណភាពល្អ មានទំនុកចិត្ត។

• សេវាកម្មក្លោដ៖ ក្រុមហ៊ុនសែលកាត ផ្តល់សេវាផ្ទុកទិន្នន័យ (Backup Data) ហើយអាចទាញយកទិន្នន័យ​ និងអាចចូល​ប្រើទិន្ន​ន័យ​​​​​ទាំងនោះពីគ្រប់ទីកន្លែងដោយសុវត្ថិភាព។

• សេវាសុវត្ថិភាព៖ ក្រុមហ៊ុនសែលកាត មានវិធានការ និងចំណាត់ការសុវត្ថិភាពរឹងមាំ​ ក្នុងការទប់ស្កាត់ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងធានាទិន្នន័យឯកជនភាព។

ចូលរួមទស្សនាស្តង់សែលកាត ក្នុងទិវាជាតិ​ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២នេះ លោកអ្នកនឹងឃើញថាតើក្រុមហ៊ុនមានសេវាឌីជីថលអ្វីខ្លះក្នុងការផ្តល់ និងជម្រុញកំណើនសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។

អំពីក្រុមហ៊ុន “សែលកាត”

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ សែលកាតគឺជាក្រុមហ៊ុន ប្រតិបត្តិករខ្មែរ ១០០% ដែលបម្រើសេវាកម្មទូរគមនាគមន៍យូរជាងគេបំផុតរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន ​ត្រូវ​បាន​ស្គាល់​ថា ​ជាក្រុមហ៊ុនដែលមាន​ប្រវត្តិ​ដ៏​យូរ​លង់​ក្នុងការ​បង្កើត​ទីផ្សារ​ថ្មី​ដំបូង ដែលផ្តល់សេវា​ទូរស័ព្ទ​ចល័ត​លឿន​ និង​ជាទី​ទុក​ចិត្ត​​បំផុតជូនអតិថិជន។ ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនធំមួយក្នុងចំណោម ក្រុមហ៊ុនទូរគមនាគមន៍ធំៗក្នុងប្រទេសកម្ពុជា​ និងមានសេវាគ្របដណ្តប់ទូទាំងប្រទេស ដែលបម្រើសេវាជូនអតិថិជនជាងបួនលាននាក់ និងមានបណ្តាញចែកចាយច្រើន។

ចក្ខុវិស័យរបស់ក្រុមហ៊ុនសែលកាតគឺជាការផ្តល់សេវា និងការពង្រីកសេវាសម្រាប់អតិថិជនទាំងសម្រាប់សកម្មភាព នៃការរស់នៅ ការធ្វើការងារ សេវា esports និងសេវាលេងកំសាន្តផ្សេងៗទៀត តាមរយៈទូរស័ព្ទ ដូចជា សេវាកីឡាអេឡិចត្រូនិក ហ្គេម និងសេវាកម្មកម្សាន្តបែបឌីជីថល។ សែលកាត គឺជាប្រតិបត្តិករដែលទទួលបានពានរង្វាន់បានជាង ៤០ ដែលមានការទទួលស្គាល់ជាសកល និងក្នុងតំបន់។

Share This Post: