PR

BOGGI MILANO នាំមកនូវខូលិកសិន​ Spring Summer ​ឆ្នាំ2024 ជាមួយនឹងមនោភាព “IT’S TIME TO B”

BY
Naren
March 28, 2024

ខូលិកសិនរដូវកាល Spring-Summer ឆ្នាំ 2024 របស់ Boggi Milano គឺជាកំណាព្យថ្លែងឡើងពីរចនាប័ទ្នរបស់ប្រទេសអ៊ីតាលី ដោយនាំមកនូវអកប្បកិរិយាដ៏ទំនើប និងភាពទាក់ទាញរបស់តំបន់មេឌីទែរ៉ាណេ (mediterranean) ៖ ការស្លៀកពាក់មិនគ្រាន់តែសម្តៅលើការបំពាក់ខោអាវលើខ្លួនប៉ុណ្ណោះ តែការស្លៀកពាក់គឺជាវិធីនៃការបង្ហាញពីអត្តចរិកផ្ទាល់ខ្លួនរបស់យើង។ ជម្រើសពណ៌ស្រាលៗ និងរូបរាងទន់ភ្លន់ គឺជាចំណុចសំខាន់ដែលធ្វើឲ្យខូលិកសិនមានភាពលេចធ្លោ។

ជាមួយនឹងសេចក្តីអះអាង “It’s Time to B” ម៉ាកយីហោនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់ជូននូវសម្លៀកបំពាក់ដែលមានលក្ខណៈលើសពីការស្លៀកពាក់ធម្មតា និងជំរុញឲ្យបុរសៗកសាង​អាកប្បកិរិយា​ពិសេសផ្ទាល់ខ្លួនផងដែរ។ បុរស Boggi Milano តំណាងឲ្យជីវភាពជនជាតិអ៊ីតាលីយ៉ាងល្អឥតខ្ចោះ​ ដោយលោកជាបុរសដ៏ប៉ិនប្រសប់និងជាក់ស្តែង ពុំមានភាពស្មុគស្មាញក្នុងការស្លៀកពាក់ និងលេចធ្លោចំណោមអ្នកដទៃ ហើយលោកបង្ហាញខ្លួនជាបុរសដែលមានមោទនភាព និងទំនុកចិត្តខ្ពស់ ទៅកាន់ពិភពលោក។

ទាំងនេះគឺជាមនោភាពនៃខូលិកសិនរដូវកាល Spring/Summer ឆ្នាំ 2024 ។ ជាមួយនឹងសម្លៀកបំពាក់ដ៏ផាសុកភាព និងសម្បូរបែប រចនាឡើងដើម្បីបំពេញជីរភាពរស់នៅពោរពេញដោយភាពទាន់សម័យ និងផ្តល់ជូនរូបរាងដ៏ថ្លៃថ្នូរ និងម៉ត់ចត់ ដល់បុគ្គលជំនាន់ក្រោយក្នុងគ្រប់ពេលវេលា។

ខូលិកសិននេះ ចាប់ផ្តើមជាមួយនឹងជម្រើសឈុតសម្លៀកបំពាក់សាកសមសម្រាប់រដូវកាលចំរុះ ដោយមានការផ្តោតសំខាន់លើរដូវ កាល Spring ជាចំបង។ បន្ទាប់មក ខូលិកសិននេះបន្តជាមួយនឹងជម្រើសសំលៀកបំពាក់សាកសមនឹងអាកាសធាតុក្តៅ សម្រាប់ជីវភាពនៃខែបន្ទាប់ៗ។

លើសពីនេះ ចំណុចពិសេសនៃខូលិកសិននេះ គឺជាការបកស្រាយឡើងវិញដ៏សហសម័យនៃរចនាប័ទ្មអ៊ីតាលី។

ការលាយបញ្ចូលគ្នារវាងរចនាប័ត្នដ៏ប៉ិនប្រសប់នេះ គឺជារបៀបបង្កើតសម្លៀកបំពាក់បែប hybrid ដូចជាអាវបែប shirt jacket ដែលមាននូវការផ្គូផ្គងប្រភេទក្រណាត់ និងរចនាខុសៗគ្នា ដែលជានិមិត្តសញ្ញានៃភាពសុខដុមល្អឥតខ្ចោះរវាងទម្រង់បែបបទ រចនាប័ទ្ម និងការអនុវត្តជាក់ស្តែង។

ខូលិកសិននេះក៏បានណែនាំឲ្យជួបជាមួយនឹងបណ្តុំ B Tech ម្តងទៀត​ ដោយមានការបន្ថែមនៃជម្រើសសម្លៀកបំពាក់ថ្មីៗ ផលិតឡើងពីសាច់ក្រណាត់បច្ចេកទេស និងទម្រង់រូបរាងបែបទំនើបទាន់សម័យ។

ម៉្យាងទៀត ក្នុងចំណោមម៉ូតដែលបានបើកបង្ហាញថ្មីៗ យើងក៏សង្កេតឃើញមានជម្រើសដ៏គួរឲ្យកត់សម្គាល់មួយចំនួន ដែលមានការ បំផុស ឬចាក់ពុម្ភពីលើ ដោយឡូហ្គោ Boggi Milano ។

ក្នុងអំឡុងពេលទីបញ្ចប់នៃរដូវកាលនេះ យើងមិនអាចមើលរំលងប្រភេទក្រណាត់ទេសឯកបានឡើយ។ ដោយមានលក្ខណៈជាក្រណាត់ដ៏ត្រជាក់ និងស្រាលបំផុតក្នុងចំណោមប្រភេទក្រណាត់សរីរាង្គនិងធម្មជាតិទាំងអស់ ប្រភេទក្រណាត់នេះមានការប្រើប្រាស់នៅក្នុងផលិតផល អាវ អាវប៉ូឡូ អាវយឺត និងខោខ្លីបែប Bermuda ។

ជាមួយនឹងខូលិកសិននេះ និងជាមួយ Boggi Milano គ្រប់ពេលវេលាគឺជាពេលវេលាដ៏ល្អបំផុតក្នុងការទទួលស្គាល់បុគ្គលផ្ទាល់ខ្លួន។ Boggi Milano Cambodia ក៏បានភ្ជាប់ទំនាក់ទំនងជាមួយបេតិកភណ្ឌអ៊ីតាលីរបស់ខ្លួន ដោយក្លាយជាសមាជិកផ្លូវការនៃសភាពាណិជ្ជកម្មអឺរ៉ុប (EUROCHAM) និងសមាគមធុរកិច្ចអ៊ីតាលី-កម្ពុជា (ICBA)។ It’s time to B ។

Share This Post: