ព័ត៌មានជាតិ

វៀតណាមនឹងចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួន ២ខ្សែឆ្ពោះទៅប្រទេសចិនឱ្យបានមុនឆ្នាំ២០៣០

BY
Pheakdey
April 10, 2024

វៀតណាម៖ ប្រទេសវៀតណាមគ្រោងនឹងចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួន ២ខ្សែឆ្ពោះទៅកាន់ប្រទេសចិនដោយផ្ទាល់ឱ្យបានមុនឆ្នាំ២០៣០​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី១០ ខែមេសានេះ។ នៅក្នុងចំណោមរថភ្លើងល្បឿនលឿនទាំង ២ខ្សែនោះគឺមានផ្លូវរថភ្លើងមួយខ្សែនឹងតភ្ជាប់ទីក្រុងកំពង់ផែរបស់វៀតណាមគឺទីក្រុង Haiphong និងទីក្រុង  Quang Ninh កាត់តាមទីក្រុង Hanoi ឆ្ពោះទៅកាន់ខេត្ត Lao Cai របស់ប្រទេសចិន។

ចំណែកឯរថភ្លើងល្បឿនលឿនមួយខ្សែទៀតគឺជាផ្លូវរថភ្លើងចេញដំណើរពីទីក្រុង Hanoi ឆ្ពោះទៅកាន់ខេត្ត Lang Son នៃប្រទេសចិន។ បើតាមក្រសួងផែនការនិងវិនិយោគវៀតណាមបានបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿនទាំង ២ខ្សែនេះនឹងជួយជម្រុញការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកទំនិញ និងការវិនិយោគរវាងប្រទេសវៀតណាមនិងប្រទេសចិនឱ្យកាន់មានតែមានសក្តានុពលកាន់ខ្លាំងបន្ថែមទៀត ហើយវាក៏ជាសញ្ញាបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង ២ផងដែរ។ សូមបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន ហើយបើគិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៤នេះការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង ២មានតម្លៃរហូតដល់ ៤៣,៦ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: