គ្រូពេទ្យធ្មេញម្នាក់ បែកមិត្តភក្តិយូរ ឃើញមិត្តលំបាក ក៏ជូនលុយ១០ម៉ឺនរៀល ក្រដាស១០០៛សុទ្ធ ឲ្យមិត្តចាក់សាំងទុករត់ម៉ូតូឌុប រឺយកទៅចងការលុយឲ្យអ្នកផ្សេងបន្ត កើនជាកូនលុយទៀត
- July 3, 2020
មិត្តភក្តិតែងតែជួយគ្នាក្នុងគ្រាណាក៏ដោយ ជាក់ស្តែងលោកគ្រូពេទ្យធ្មេញម្នាក់មានឈ្មោះថា មេត្រី បានបង្ហោះពីការយកចិត្តទុកដាក់ជួយមិត្តភក្តិរបស់គាត់ដែលធ្លាប់ស្គាល់ទេ បច្ចុប្បន្នមិត្តភក្តិរបស់គាត់កំពុងស្ថិតក្នុងស្ថានភាពលំបាក ក៏គាត់បានជូនថវិកាចំនួន ១០ម៉ឺនរៀលជាក្រដាស ១០០រៀលសុទ្ធ និងឲ្យមិត្តរបស់គាត់ទុកចាក់សាំងរត់ម៉ូតូឌុប និងយកទៅចងការប្រាក់ទៀតផង។ គាត់បានបង្ហោះរៀបរាប់ថា៖

លោកគ្រូពេទ្យធ្មេញមេត្រី បានរៀបរាប់នៅលើបណ្តាញសង្គម របស់លោកថា៖ “100.000 រៀល ១០មុឺនរៀល ជួយ មិត្តល្អខ្ញុំក្នុងពេលគាត់លំបាកបំផុត លុយនេះអាចអោយសំលាញ់ យកប្រេីប្រាស់តាមតំរូវការ ដូចជា ចាក់សាំងម៉ូតូ សំរាប់អាជីវកម្ម រត់ម៉ូតូឌុប បាន យ៉ាងតិចក៏ ១ខែដែរ! រឺអាចយកទៅ ចងការលុយ អោយអ្នកផ្សេងបន្តទៀត កេីនកូនលុយទៀតក៏បានដែរ នៅក្នុងសង្គមយេីងសព្វថ្ងៃនេះ មានមនុស្សច្រេីនប្រភេទណាស់ មាន ក្រ ល្អ អាក្រក់ ចិត្តបាប ចិត្តបុណ្យ មានលិត អត់លិត ច្រេីនណាស់ណាហេីយខ្ជិលរៀបរាប់! ចឹងហេីយ នៅពេលណាយេីងបានជួបមនុស្សល្អ មនុស្សចេះជួយយកអាសារយេីង ជាពិសេស មនុស្សដែលជួយយេីងនៅពេលយេីង លំបាកបំផុត និយាយអោយចំ គឺជួយយេីង ពេលយេីងបាត់បង់អ្វីគ្រប់យ៉ាង!
មនុស្សបែបនេះ សឹងថាមួយជីវិតសំរាប់អ្នកខ្លះមិនទាន់បានជួបផង៕ យ៉ាងណាមិញ ពេលដែលយេីងបានជួបហេីយ ត្រូវចេះថែរក្សា និង រាប់អានគាត់អោយបានយូរ រឺក៏រក្សាអោយបានរហូតនៅមិត្តភាពល្អជាមួយមិត្ត ជាពិសេសមិត្តដូចបានរៀបរាប់ខាងលេី!ជាចុងក្រោយ សុំសួរថា អ្នកអាននឹង ធ្លាប់បានជួបមិត្តភក្ត័ល្អ ល្អ ចេះជួួយគ្នា និងយល់ចិត្តបែបនេះហេីយ រឺនៅ??”៕




- Share This Post:






