សង្គម

ដំណឹងល្អសំរាប់អ្នកចង់រៀនភាសាអង់គ្លេសមិនអស់លុយ ! Kaka KH ប្រកាសចែករំលែកចំណេះដឹងភាសាអង់គ្លេស ដោយឥតគិតថ្លៃ ដើម្បីកុំអោយបងប្អូនចាញ់បោកមនោគមន៍គេ

BY
Khmernote Media
July 4, 2020

ក្រោយធ្វើការរិះគន់ក្នុងន័យស្ថាបនា ទៅលើអ្នកគ្រូ Melinda កាលពីយប់មិញរួចមក បងស្រី Kaka KH ដែលជាតារា Facebook ល្បីឈ្មោះនិងមានឈាមជ័រជាអ្នកសិល្បៈនោះ ទទួលបានសំណូមពរជាច្រើនអោយគាត់ជួយចែករំលែកចំណេះដឹងភាសាអង់គ្លេស នៅលើ Facebook របស់គាត់ ដោយហេតុថាគាត់ជាកូនខ្មែរម្នាក់ដែលបានកើតនៅលើទឹកដីបរទេសតាំងពីតូច ហើយប្រើប្រាស់ភាសាអង់គ្លេសពេញមួយជីវិតទៅហើយ។ ក្នុងនោះដែរ បងស្រី Kaka KH ក៏បានបង្ហោះសារនៅលើ Facebook ថា៖

“ក្នុងការរិះគុណជាស្ថាបនារបស់ខ្ញុំ មិនមែនចង់ជាន់ពន្លិចបុគ្គលម្នាក់នេះទេ តែខ្ញុំចង់ឲ្យបងប្អូនខ្មែរមួយចំនួនដែលចូលចិត្តជាមួយនឹងការសិក្សា ទទួលបានការបង្រៀនដែលច្បាស់លាស់ហើយកុំឲ្យចាញ់បោកមនោគមន៍ សិក្ខាសិលា workshop seminar និងផេកមួយចំនួន ដើរមិនបានផ្ដល់ការបង្រៀនច្បាស់លាស់ឲ្យសមប្រកបតាមតម្លៃ នេះគឺគ្រាន់តែជាបំណងល្អពីខ្ញុំចំពោះបងប្អូនខ្មែរយើងតែប៉ុណ្ណោះ តែបើខុសឱ្យនាងខ្ញុំសូមអធ្យាស្រ័យ ហើយពេលដែលកូនខ្ញុំបានធំរឹងដៃរឹងជើងបន្តិច ខ្ញុំនឹងចែករំលែកចំណេះដឹងទៅដល់ប្អូនប្អូនដែលបានសំណូមពរពីនាងខ្ញុំដោយឥតគិតថ្លៃ ព្រោះពាក្យថាចែករំលែកចំណេះដឹងមិនត្រូវការការតបស្នងជាទឹកប្រាក់ទេ ។”

Share This Post: