សង្គម

ករណីស្ត្រីចិត្តអប្រិយយកកាំបិតឆូតមុខក្មេងស្រីអាយុ៥ឆ្នាំ សេដ្ឋីវ័យក្មេង ទ្រី ដាណា បានបង្ហោះសារខ្លោចចិត្តថា…

BY
Khmernote Media
July 17, 2020

កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារស្ត្រីបានធ្វើសកម្មភាពយកកាំបិតមកប៉ុនប៉ងអាកសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់បែកក្បាល កាលពី២ថ្ងៃមុន ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាងស្រែកយំកាន់តែខ្លាំងឡេីងៗ ទេីបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាង ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះព្រមទាំងដៃក្មេងស្រីរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុនសមត្ថកិច្ចនគរបាលចុះទៅឃាត់ខ្លួន។

ជុំវិញករណីនេះផងដែរ អ្នកនាង ទ្រី ដាណា បានបង្ហោះសារអាណិតអាសូរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ចិត្តជាម្ដាយ ពិតជាអាណិតក្មេងស្រីនេះណាស់ ខ្លោចចិត្ត😢😢 យប់មិញបើកមកឃើញ រន្ធត់ចិត្ត យើងចេះស្រលាញ់កូនយើង គេក៏ចេះស្រលាញ់កូនគេដែរ ហេតុអីដាច់ចិត្តលើកដៃធ្វើបែបនេះ 😟 មិនដឹងថាក្មេងនេះ ឈឺចាប់យ៉ាងណា ម្ដាយឪពុកឈឺចាប់លើសនេះរាប់រយដង។ អរគុណ លោកឧកញ៉ា ឌួង ឆាយ (ហ៊ានិងងចែ)យប់មិញ សន្យាថាជួយអ៊ុតមុខគាត់ក្រៅប្រទេស សង្ឃឹមថាគាត់អាចជាដូចដើមវិញ។ 🙏🙏 ថ្ងៃនេះ ខ្ញុំនឹងជួយជាកម្លាំងចិត្តបន្ថែមទៀត ដើម្បីឱ្យពួកគាត់កក់ក្ដៅ ហើយយល់ថានៅមានមនុស្សល្អៗច្រើនទៀតជុំវិញខ្លួន កុំឱ្យគាត់បាក់ទឹកចិត្ត 😌”៕

Share This Post: