សិល្បៈ

ចូលរួមរំលែកទុក្ខផង! កូនស្រីរបស់តារាកំប្លែងជើងចាស់ នាយ វាំង ដឺ បានលាចាកលោកទាំងវ័យក្មេង

BY
Khmernote Media
August 19, 2020

កាលពីពេលថ្មីៗនេះ មានការចែកចាយដំណឹងដ៏សោកសៅមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីកូនស្រីរបស់តារាកំប្លែងជើងចាស់ នាយ វាំង ដឺ បានទទួលមរណភាពទាំងវ័យក្មេង ដោយមិនបានដឹងច្បាស់ថា ទទួលមរណភាពដោយសារអ្វីនោះទេ។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកឈ្មោះ Lay Sreyphea បានឲ្យដឹងថា៖

“ពិតជាសោកស្ដាយខ្លាំងណាស់សម្រាប់កូនស្រីរបស់អ៊ុំប្រុសអ្នកកំប្លែងជើងចាស់ ( នាយ វាំង ដឺ ) ដែលបានទទួលមរណភាពនៅវេលាម៉ោង 5:08pm នៅមន្ទីរពេទ្យពេលនេះបានបញ្ជូនមកដំកល់នៅវត្តសំបួរមាស 😔😔😭 គ្នានៅតែពីរនាក់បងប្អូនគ្មានទីពឹងពាក់ទេសូមមេត្តាជួយស៊ែរអោយបានដល់សមាគមសិល្បៈផង🙏🙏🙏”។ គួរបញ្ជាក់ផងដែរថា នាយ វាំង ដឺ គឺជាតារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះមួយរូប កាលពីអតីតកាល ដែលមានមនុស្សជាច្រើនបានស្គាល់លោក និងបានទស្សនាវីដេអូកំប្លែងរបស់លោក៕

Share This Post: