ខ្មែរណូត

ស្វែងរក

  • សង្គម

    សពបុរសអ្នកនេសាទនៅខេត្ត ព្រះសីហនុ ត្រូវបានឧកញ៉ា ទៀ វិចិត្រ ប្រើទូកល្បឿនលឿន២គ្រឿងជិះរកឃើញនៅជិតកោះត្រល់ ឯណោះ

    BY Khmernote Media August 25, 2020
    សពបុរសអ្នកនេសាទនៅខេត្ត ព្រះសីហនុ ត្រូវបានឧកញ៉ា ទៀ វិចិត្រ ប្រើទូកល្បឿនលឿន២គ្រឿងជិះរកឃើញនៅជិតកោះត្រល់  ឯណោះ

    ដំណឹងដ៏សោកសៅបំផុតសម្រាប់គ្រួសារសពបងប្រុស ឈឹម ឆេង ដែលគេស្គាល់ថាជាអ្នកនេសាទម្នាក់នៅខេត្តព្រះសីហនុ បានលង់ទឹកលិចចូលសមុទ្រជ្រៅ រកសពមិនឃើញ។ លុះព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលគេស្គាល់ថាឧកញ៉ាចិត្តធម៌ម្នាក់ បានប្រើប្រាស់ទូកល្បឿនលឿនចំនួន២គ្រឿងដើម្បីស្វែងរកសពរបស់បងប្រុស ឈឹម ឆេង ដែលលទ្ធផល សពត្រូវបានរកឃើញហើយ។

    តាមប្រភពព័ត៌មានបានអោយដឹងថា សពរបស់បងប្រុស ឈឹម ឆេង ត្រូវបានអណ្តែតតាមទឹកសមុទ្រ រហូតជិតដល់កោះត្រល់ ឯណោះ ដោយក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ បានរៀបរាប់ថា៖ “R.I.P សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផង..GPS LOCATION 10.19.118’N 103.37.667’E”៕

    Share This Post: