ឧកញ៉ា ឌួង ឆាយ ចុះទៅជួបផ្ទាល់ជាមួយបងប្រុសម្នាក់ដែលជិះម៉ូតូបុកកន្ទុយឡានបែន ដាច់ជើងត្រឹមភ្លៅ និងពិការអវៈយវៈខាងក្រោម និងឧបត្ថម្ភថវិកាមួយចំនួន
- September 13, 2020
បងប្រុស ម៉ៀង សុភ័ក្ត ដែលជាជនរងគ្រោះម្នាក់បានធ្លាក់ខ្លួនពិការក្រោយពេលដែលជិះម៉ូតូទៅបុកនឹងកន្ទុយឡានបែនមួយគ្រឿងបណ្តាលអោយដាច់ជើងត្រឹមភ្លៅ និងពិការអវៈយវៈខាងក្រោម គួរអោយអាសូរ។ ក្នុងនោះដែរលោកឧកញ៉ា ឌួង ឆាយ និងក្រុមការងារក៏បានចុះទៅជួបផ្ទាល់ជាមួយបងប្រុស និងបាននាំយកថវិកាមួយចំនួនទៅឧបត្ថម្ភជូនគាត់ផងដែរ។

លោកឧកញ៉ា ឌួង ឆាយ បានរៀបរាប់ថា៖ “ដោយការចង់ជួបបងប្រុសដែលគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរហូតដល់ពិការបាត់បង់ជើងម្ខាង រួមទាំងអវយវៈក្រោមដោយផ្ទាល់ ថ្ងៃនេះខ្ញុំបាទបានទៅសួរសុខទុក្ខ លើកទឹកចិត្ត និងឧបត្ថមថវិកា ២ ០០០ ០០០៛ រួមជាមួយថវិការសប្បុរសជន ៣៥នាក់ សរុប ១ ៦០០ ០០០៛ ជូនចំពោះបងប្រុស មៀង សុភក្តិ រស់នៅភូមិ ថ្មពូនកណ្តាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ពិសេសសូមអរគុណដល់លោកមេឃុំថ្មពូនដែលបានជួយនាំផ្លូវ និងចូលរួមជាមួយក្រុមការងាររបស់ខ្ញុំបាទ
លេខទូរស័ព្ទរបស់បង មៀង សុភ័ក្ត 066471500
ABA Account: 012792046 Sing Chantha ក្រុមការងាររបស់ខ្ញុំនៅឃុំបុសខ្នុរដែលនៅជាប់ព្រំប្រទល់នឹងស្រុកព្រៃឈរពីព្រោះគាត់ និងក្រុមគ្រួសារមិនមានគណនី ABA
ឌួងឆាយ”

- Share This Post:






