ខ្មែរណូត

ស្វែងរក

  • សង្គម

    លោកឧកញ៉ា ម៉ុង ឫទ្ធី ធ្វើដំណើរទៅប្រជុំ ឃើញកសិករដឹកមើមដំឡូង និងចេកលក់តាមផ្លូវ ក៏ចុះជួយទិញទាំងអស់ ទុកចែកជូនសមាជិកព្រឹទ្ធសភា ហើយថែមទាំងបង្ហោះសារអប់រំដ៏មានអត្ថន័យមួយឃ្លាថែមទៀត (មានវីដេអូ)

    BY Khmernote Media October 26, 2020
    លោកឧកញ៉ា ម៉ុង ឫទ្ធី ធ្វើដំណើរទៅប្រជុំ ឃើញកសិករដឹកមើមដំឡូង និងចេកលក់តាមផ្លូវ ក៏ចុះជួយទិញទាំងអស់ ទុកចែកជូនសមាជិកព្រឹទ្ធសភា ហើយថែមទាំងបង្ហោះសារអប់រំដ៏មានអត្ថន័យមួយឃ្លាថែមទៀត (មានវីដេអូ)

    ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាឧកញ៉ាកសិកម្មដ៏ល្បីឈ្មោះដែលមហាជនទូទាំងប្រទេសស្គាល់ច្បាស់ថាគាត់ជាអ្នកជំនួញកសិកម្មធំជាងគេបំផុតនៅកម្ពុជា។ ក្រៅពីធ្វើជំនួញធំៗជាច្រើននោះ គេក៏ឧស្សាហ៍ឃើញលោកឧកញ៉ាជួយដល់អ្នកក្រីក្រជាច្រើន ដែលមានជីវភាពខ្វះខាតផងដែរ។ ថ្មីៗនេះយោងតាមការបញ្ជាក់ពី ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី នៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា វេលាម៉ោង​៧ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៦​ ខែតុលា​ ឆ្នាំ​២០២០ ​ក្នុង​ដំណើរ​មកចូលរួម​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​ឃើញ​កសិករ​ដឹក​ មេីមដំឡូង​ចំរុះ​មានទាំងចេកផង​ឈប់ជួយទិញ​របស់​គាត់ទាំងអស់​យកមក​ ជូន​សមាជិក​សមាជិការ​ព្រឹទ្ធសភា​យេីង​ ហូបទុកជា​អាហារ​សម្រន់​ ។

    ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ទៀតថា “របស់​ថោកតែ​បេីយេីង​ចេះនាំគ្នា​អោយ​តម្លៃ​វាទៅ​និងមាន​តម្លៃ​ដូចគេដូចឯង​អីចឹង​ដែ​ មិនខុសអីពី​ដុំថ្ម​ទេ​នៅពេលដែល​យេីងលេីកយកមក​ដាក់នៅលេី​ រោងឬ​អាសនៈណាមួយ​ហេីយនាំគ្នា​ចេះតែ​មកបន់ស្រន់​ទៅ​ មានពេលខ្លះ​វាអាច​ក្លាយជា​អ្នក​តា​ជួយយេីង​អោយ​បាត់ចុកពោះ​ម្តងម្កាល​អីចឹងដែរ​”។

    Share This Post: