សង្គម

ស្នងការខេត្តកំពត បញ្ជាក់ព័ត៌មានលម្អិតជុំវិញ ករណីក្មេងស្រីតូចគួរឲ្យស្រលាញ់ម្នាក់ ត្រូវជនមិនស្គាល់មុខចូលចាប់ដល់ក្នុងរបងផ្ទះ

BY
Khmernote Media
October 27, 2020

ខេត្តកំពត៖ កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយនៅក្នុងគណនីហ្វេសប៊ុក ក្រោយម្ចាស់គណនីម្នាក់បានបង្ហោះស្វែងរកកូនស្រីអាយុជាង២ឆ្នាំ ក្រោយត្រូវជនមិនស្គាល់មុខចូលទៅចាប់ដល់ក្នុងរបងផ្ទះ។ ម្ចាស់​គណនីហ្វេសប៊ុក Yaya Koko បានបង្ហោះថា “នាង​ខ្ញុំ​បាន​បាត់​កូន​ស្រី​អាយុ​2ឆ្នាំ 5ខែ​ ដោយ​មាន​ជនមិន​ស្គាល់​មុខ​ ចូល​ចាប់​ដល់​ក្នុង​របង​ផ្ទះ​ ស្ថិត​នៅ​ភូមិ​ទ្វី​ខាង​ត្បូង​ សង្កាត់​អណ្តូង​ខ្មែរ​ ក្រុងកំពត​ ខេត្ត​កំពត​នៅ​វេលា​ម៉ោង​ 3:50នាទី​ នៅ​ថ្ងៃ​ទី​ 26 ខែ តុលា ឆ្នាំ 2020 សូម​សំណូមពរ​អោយ​សមត្ថកិច្ច​ គ្រប់​ស្ថាប័ន​ជួយ​រក​អោយ​នាង​ខ្ញុំ​ផង​ រឺបេី​បងប្អូន​ណា​បាន​ឃើញ​ សូម​ទំនាក់ទំនង​មក​លេខ​ 070477079 នាង​ខ្ញុំ​សូម​អរគុណ​ទុក​ជា​មុន​”។

នៅថ្ងៃ​ចន្ទ​ ១០​ កើត​ ខែកត្ដិក​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស​.​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០២០​ ក្រុម​ការងារ​ប្រតិកម្មរហ័ស​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​ បាន​ឃើញ​គណនី​ហ្វេសប៊ុក​ខាង​លើ​នេះ​ផ្សព្វផ្សាយ​ថា ​មាន​ជនមិន​ស្គាល់​មុខ​ចូល​ចាប់​ក្មេង​ស្រី​ដល់​ក្នុង​របង​ផ្ទះ​ និង​សូម​ឲ្យ​សមត្ថកិច្ច​ជួយ​រក​ផង​ ដូច​នេះ​លោក​ឧត្ដមសេនីយ៍​ទោ​ ស្នង​ការ​ បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​ធ្វើ​ការ​ស្រាវជ្រាវ​ ជុំវិញ​ករណី​នេះ​ភ្លាម​ដោយ​ឃើញ​ថា​ ករណី​នេះ​គឺជា​ករណី​ជម្លោះ​គ្រួសារ​ មិន​មែន​ជា​ករណី​ជន​មិន​ស្គាល់​មុខ​ចូល​ចូល​មក​ចាប់​កូន​ ដូច​ដែល​គណនី​ហ្វេសប៊ុក​ខាង​លើ​ផ្សព្វផ្សាយ​ឡេីយ​។ អាស្រ័យ​ហេតុ​នេះ​សូម​សាធារណជន​ អ្នក​សារព័ត៌មាន​ និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់ទំនង​ សង្គម​ មេត្តា​ទទួល​ជ្រាប​ជា​ព័ត៌មាន​៕

Share This Post: