ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជួបស្នេហ៍ក្នុងគ្រាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩, បុគ្គលិកពេទ្យមួយគូបានជ្រើសយកឈុតការពារ (PPE) សម្រាប់ថតរូប Pre-wedding មុនថ្ងៃអាពាហ៍ពិពាហ៍

    BY Pheakdey February 4, 2021
    ជួបស្នេហ៍ក្នុងគ្រាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩, បុគ្គលិកពេទ្យមួយគូបានជ្រើសយកឈុតការពារ (PPE) សម្រាប់ថតរូប Pre-wedding មុនថ្ងៃអាពាហ៍ពិពាហ៍

    ម៉ាឡេស៊ី៖ តាមធម្មតាពេលថតរូប Pre-wedding គូស្នេហ៍ទូទៅតែងជ្រើសរើសសំលៀកបំពាក់ស្អាតៗទាន់សម័យ ដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ស្រស់បំព្រង សម្រាប់ជីវិតស្នេហារបស់ពួកគេ។ យ៉ាងណាក្តីមានគូស្នេហ៍ម៉ាឡេស៊ីមួយគូ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារគេបានមើលឃើញថា អ្នកទាំង ២ បានស្លៀកពាក់ឈុតការពារសម្រាប់ពេទ្យជួរមុខ (PPE) ដើម្បីថតរូប Pre-wedding ទៅវិញ។

    បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា គូស្នេហ៍មួយគូនេះ សុទ្ធតែជាបុគ្គលិកពេទ្យជួរមុខរបស់អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ដែលមានតួនាទីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ COVID-19 ហើយនាពេលកន្លងមក ពួកគាត់ទាំង ២ បានជួបគ្នា និងស្គាល់គ្នាក្នុងពេលទៅបំំពេញការងារនៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែង។

    ប្រភពខាងលើបានបន្តថា នៅពេលជួបគ្នាដំបូងនោះក៏ពួកគាត់ទាំង ២ ស្លៀកពាក់ឈុតការពារនេះ ដូច្នេះហើយទើបបានជាពួកគាត់សម្រេចស្លៀកពាក់ឈុតការពារ សម្រាប់ថតរូប Pre-wedding តែម្តង ដើម្បីរម្លឹកដល់ស្នេហ៍គ្រាដំបូងរបស់ពួកគាត់។ លោកអ្នកអាចទស្សនារូបភាពស្អាតៗនៃរូបថត Pre-wedding របស់គូស្នេហ៍ ដែលជាគិលានុបដ្ឋាយិកា និងជាបុគ្គលិកសុខាភិបាលជួរមុខ របស់ម៉ាឡេស៊ីដូចខាងក្រោមនេះ​៖

    អត្ថបទ៖ ភក្តី
    ប្រភព៖ World of Buzz

    Share This Post: