ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆ្ងល់ចេះតែថប់ៗដង្ហើម និងពិបាកក្នុងខ្លួន ទៅពេទ្យពិនិត្យមើល ស្រាប់តែឃើញ AirPods មួយចំហៀងនៅក្នុងពោះ

    BY Pheakdey February 6, 2021
    ឆ្ងល់ចេះតែថប់ៗដង្ហើម និងពិបាកក្នុងខ្លួន ទៅពេទ្យពិនិត្យមើល ស្រាប់តែឃើញ AirPods មួយចំហៀងនៅក្នុងពោះ

    លទ្ធផលនៃការពិនិត្យ X-ray នៅក្នុងខ្លួនបុរសម្នាក់បានបង្ហាញថា នៅក្នុងរាងកាយរបស់គាត់មានផ្ទុកនូវកាស AirPods ចំនួន ១ ដែលលទ្ធផលនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ក្រុមវេជ្ជបណ្ឌិតផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា បុរសដែលបានជួបនូវរឿងដ៏ចម្លែកនេះមានឈ្មោះថា Brad Gauthier អាយុ ៣៨ ឆ្នាំ មកពីរដ្ឋ Massachusetts សហរដ្ឋអាមេរិក តែការពិនិត្យសុខភាពរបស់គាត់ត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យក្នុងក្រុង Worcester នៃប្រទេសអង់គ្លេស។

    នៅប៉ុន្មានថ្ងៃមុនពេលសម្រេចចិត្តទៅមន្ទីរពេទ្យ លោក Brad Gauthier បានប្រាប់ថា គាត់ចេះតែមានបញ្ហាថប់ៗដង្ហើម ហើយសូម្បីតែពេលញ៉ាំទឹកចូលទៅក៏មានការពិបាកក្នុងខ្លួនដែរ ខណៈរូបគាត់ផ្ទាល់មិនបានយល់ពីមូលហេតុនេះទាល់តែសោះ ព្រោះនៅសុខៗក៏ស្រាប់តែអាការៈចម្លែកនេះតែម្តង។

    ដោយអាការៈចម្លែកខាងលើនេះបានបង្កឲ្យមានការឈឺចាប់ខ្លាំងឡើងៗ លោក Brad Gauthier ក៏បានទៅពិនិត្យ X-ray និងបានរកឃើញកាល AirPods ចំនួន ១ នៅក្នុងខ្លួនរបស់គាត់តែម្តង។ តាមការសន្និដ្ឋានរបស់ក្រុមវេជ្ជបណ្ឌិតគឺលោក Brad Gauthier ទំនងជាបានដាក់កាសស្តាប់នៅពេលគេង ដែលក្រោយមក កាសក៏បានធ្លាក់មកចូលមាត់របស់គាត់ ហើយគាត់ក៏បានលេបវាចូលទៅក្នុងពោះតែម្តងក្នុងពេលកំពុងគេងនោះ។ យ៉ាងណាក្តី ពេលនេះក្រុមវេជ្ជបណ្ឌិតបានវះកាត់យកកាសនោះចេញមកវិញហើយ ខណៈលោក Brad Gauthier មានសុខភាពល្អធម្មតា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

     

    Share This Post: