ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សម័យកូវីដ! ពលរដ្ឋថៃមួយចំនួនទិញម៉ាស់ក្រដាសត្រៀមដុតជូនដូនតា ថ្ងៃចូលឆ្នាំចិនខាងមុខនេះ

    BY Pheakdey February 6, 2021
    សម័យកូវីដ! ពលរដ្ឋថៃមួយចំនួនទិញម៉ាស់ក្រដាសត្រៀមដុតជូនដូនតា ថ្ងៃចូលឆ្នាំចិនខាងមុខនេះ

    បុណ្យចូលឆ្នាំប្រពៃណីចិន នឹងចូលមកដល់នៅចុងសប្តាហ៍ក្រោយនេះ ហើយបើតាមទំនៀមទម្លាប់ក្នុងពេលសែនដូនតា គឺបងប្អូនប្រជាពលរដ្ឋចិន ឬកាត់ចិន តែងដុតលុយសែន ផ្ទះក្រដាស ខោអាវក្រដាស ឬឡានក្រដាស ដើម្បីឧទ្ទិសជូនដល់ព្រលឹងដូនតា ឲ្យបានប្រើប្រាស់នូវសម្ភារៈទាំងនោះទៅតាមជំនឿរបស់ពួកគេ។ សម្រាប់ឆ្នាំនេះវិញវត្ថុសម្រាប់ដុតសែនដូនតាត្រូវបានគេមើលឃើញថា មិនមែនមានមានត្រឹមតែសម្ភារៈប្រើប្រាស់ទូទៅដូចរាល់ដងនោះទេ តែមានទាំងម៉ាស់ធ្វើពីក្រដាសពណ៌មាសទៀតផង ស្របពេលដែលពិភពលោកកំពុងតែរងការវាយប្រហារពីវីរុសកូវីដ១៩។

    បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ម៉ាស់សម្រាប់ដុតសែនជូនដូនតានេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមថៃម្នាក់ យកទៅបង្ហោះក្នុងគណនី Twitter របស់គាត់ ដោយអមជាមួយនឹងការសរសេរសារខ្លីមួយថា «វត្ថុសម្រាប់គោរពបូជាជូនដូនតានៅក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ»។ ប​ន្ទាប់ពីបានឃើញការបង្ហោះនេះហើយ អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតក៏បានបន្ថែមថា ដូនតាយើងក៏ត្រូវការទឹកអាកុលសម្រាប់លាងដៃផងដែរ ព្រោះនេះជាសម័យជំងឺរាតត្បាត COVID-19 ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ World of Buzz

    Share This Post: