បាក់ផ្ទាំងទឹកកដ៏ធំនៅតំបន់ភ្នំហិម៉ាល័យ ប្រទេសឥណ្ឌា បានសម្លាប់មនុស្សកើនដល់ ២៦នាក់ និងជាង ១៧០នាក់កំពុងបាត់ខ្លួន (មានវីដេអូ)
ឥណ្ឌា៖ ក្រុមអ្នកជួយសង្គ្រោះឥណ្ឌាកំពុងដុតដៃដុតជើងស្វែងរកមនុស្សជាង ១៧០ នាក់ ដែលកំពុងបាត់ខ្លួននៅក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកកដ៏ធំសម្បើមមួយដែលបានកើតឡើងនៅក្នុងតំបន់ភ្នំហិម៉ាល័យ ភាគខាងជើងនៃប្រទេសឥណ្ឌា។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហេតុការណ៍បាក់ផ្ទាំងទឹកកកបានបង្កើតឲ្យមានទឹកភក់ និងផ្ទាំងថ្មជាច្រើនហូរចុះមកយ៉ាងគំហុកតាមជ្រលងភ្នំនិងបានគ្របដណ្ដប់ទៅលើក្រុមកម្មករដែលកំពុងធ្វើការនៅក្បែរកន្លែងកើតហេតុនោះ។

គេជឿថាយ៉ាងហោចណាស់មាន គឺមនុស្សចំនួន ១៧១ នាក់ ដែលកំពុងបាត់ខ្លួនហើយក្នុងនោះមានមួយចំនួនគឺកំពុងជាប់នៅក្នុងផ្លូវរូងក្រោមដីហើយមិនអាចរកផ្លូវចេញមកក្រៅបាន។
របាយការណ៍ចុងក្រោយដែលគេអាចទទួលបានគិតមកត្រឹមពេលនេះគឺមានក្រុមកម្មករចំនួន ១២ នាក់ត្រូវបានជួយសង្គ្រោះ សាកសាពរបស់ក្រុមកម្មករចំនួន ២៦ ត្រូវបានរកឃើញ ខណៈក្រុមទាហ៊ាននិងអ្នកជួយសង្គ្រោះចំនួន ៤០០ នាក់ កំពុង តែធ្វើការងារយ៉ាងសកម្មដើម្បីស្វែងរកអ្នកកំពុងបាត់ខ្លួន។ តាមការសន្និដ្ឋានគឺមានមនុស្សតិចណាស់ដែលអាចនៅមានជីវិតពោលគឺប្រមាណជា ៣៤ នាក់ដែលកំពុងជាប់នៅក្នុងផ្លូវរូងក្រោមដី ហើយក្រៅពីនេះគឺអាចប្រឈមនឹងការស្លាប់បាត់បង់ជីវិតខ្ពស់ណាស់៕

हे महादेव रक्षा करों
चमोली जिले के रैणी गाँव में ग्लेशियर फटने से ऋषिगंगा पावर प्रोजेक्ट को भारी नुकसान, हरिद्वार तक बढा बाढ का खतरा, अलर्ट जारी….
बाढ़ प्रभावित क्षेत्रों के नागरिक से अनुरोध हैं अपना ध्यान रखें दूरी बना कर रखें।।#chamoli #Uttarakhand#Chamoli pic.twitter.com/hOhBPO3h8J— Ravi Kishan (@ravikishann) February 7, 2021
ఉత్తరాఖండ్లో విరిగిపడ్డ మంచుచరియలు .మంచు చరియలు విరిగిపడడం వల్లే ఈ ప్రమాదం చోటు చేసుకొందని స్థానికులు అభిప్రాయపడుతున్నారు. ఆదివారం నాడు ఈ ఘటన చోటు చేసుకొంది.మంచు కరగడం వల్ల భారీగా వరద నీరు ప్రవహిస్తోందని అధికారులు అభిప్రాయపడుతున్నారు.#Chamoli #Glacierburst #Uttarakhand pic.twitter.com/PGcpY6CbYy
— Asianetnews Telugu (@AsianetNewsTL) February 7, 2021
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia