ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញរបស់អង្គការសហប្រជាជាតិអះអាងថា កូរ៉េខាងជើងបានលួចលុយអាមេរិកអស់ជាង ៣០០ លានដុល្លារ តាមរយៈរូបិយប័ណ្ណឌីជីថល

    BY Pheakdey February 15, 2021
    អ្នកជំនាញរបស់អង្គការសហប្រជាជាតិអះអាងថា កូរ៉េខាងជើងបានលួចលុយអាមេរិកអស់ជាង ៣០០ លានដុល្លារ តាមរយៈរូបិយប័ណ្ណឌីជីថល

    យោងតាមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុកផ្នែកតាមដានការដាក់ទណ្ឌកម្មចំពោះប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា ក្រុម Hacker តាមអ៊ីនធឺណេតរបស់កូរ៉េខាងជើង បានលួចលុយសហរដ្ឋអាមេរិកជាង ៣០០ លានដុល្លា ដើម្បីចំណាយលើកម្មវិធីអាវុធនុយក្លេអ៊ែ និងមីស៊ីលរបស់រដ្ឋាបាលកូរ៉េខាងជើង។ ការរកឃើញរបស់ក្រុមអ្នកជំនាញខាងលើ និងបានចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានបញ្ជាក់ថា លុយដែលក្រុមហេកឃឺបានលួចនោះគឺជាប្រភេទលុយឌីជីថល (cryptocurrency) ហើយដំណើរការនៃលួចត្រូវបានធ្វើឡើងជាច្រើនដង រាប់ចាប់តាំងពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ ២០២០។

    ក្រុមអ្នកជំនាញបានបន្តថា ក្នុងចំណោមសកម្មភាពលួចលុយជាច្រើនដងរបស់ក្រុមចោរអ៊ីនធឺណិតទាំងនោះ គឺមានការលួចចំនួន ២ ដង ដែលគួរឲ្យគត់សម្គាល់បំផុត ដោយការលួចមួយត្រូវបានធ្វើឡើងកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ និងបានលួចអស់ចំនួន ២៨១ លានដុល្លារអាមេរិក ហើយមួយខែក្រោយមកសកម្មភាពលួចមួយផ្សេងទៀតក៏ត្រូវធ្វើឡើងនិងលួចបានប្រាក់ចំនួន ២៣ លានដុល្លារអាមេរិកបន្ថែមទៀតផងដែរ។ ដូច្នេះបើគេធ្វើការសរុបចំនួនទឹកប្រាក់ដែលក្រុមចោរបានលួចទាំងអស់គឺមានចំនួនរហូតដល់ ៣១៦.៤ លានដុល្លារអាមេរិកឯណោះ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ The Thaiger

    Share This Post: