ឯកឧត្តម ហ៊ុន ជា ស្នើសុំឲ្យក្រសួងកោះហៅឡេីងវិញ ក្រុមអាជី និងអាម៉ី យកទៅចាត់ការតាមនីតិវិធីច្បាប់ឡើងវិញ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ និងជនរួមជាតិខ្មែរទាំងអស់អោយមានភាពស្មើគ្នា
- February 12, 2021
កន្លងទៅថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ ២០២១” ហើយបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ។ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានកោះហៅ កញ្ញា តេង ស៊ីណាត និងកញ្ញា តេង ដាណា រួមនឹងអ្នកពាក់ព័ន្ធ ក្នុងការផលិតវីដេអូឃ្លីប រឿង ទុំទាវ ២០២១។ លទ្ធផលគឺក្រុមសម្តែង រឿង ទុំទាវ ២០២១ បានត្រឹមសុំទោស និងធ្វើកិច្ចសន្យា ៨ចំណុច។
បន្ទាប់ពីលទ្ធផលបែបនេះ ធ្វើឲ្យចំប៉ីខ្មៅ មានការអាក់អន់សំពន់ចិត្ត និងបានរៀបរាប់ថាអយុត្តិធម៌ចំពោះខ្លួន ហើយឯកឧត្តម ហ៊ុន ជា បានបង្ហោះបញ្ចេញមតិយោបល់ថា៖ “វាពិតជាអយុត្តិធម៌ណាស់សំរាប់ចំប៉ីខ្មៅ តាមមើលទៅប្រហែលគ្រួសារ ចំប៉ីខ្មៅគ្មានអីពាក់លើស្មា ដូចគេទេដឹង ចំប៉ីខ្មៅ ខុសតែ១មុខ ត្រូវទទួលទោស ! តែស្អីគេទុំទាវ ២០២១ ខុសច្រើនណាស់តែត្រូវលើកលេង ទៅវិញ”។
ឯកឧត្តម ហ៊ុន ជា ក៏បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តមទៀតថា៖ រឿងទុំទាវ2021 ជាប្រធានបទដ៏ក្ដៅដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះយើងត្រូវតែមានតម្លាភាពជាមួយគ្នា។ ខ្ញុំសុំស្នើក្រសួងវប្បធម៌កោះហៅបុគ្គលដែលបានយករឿងទុំទាវមកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនិតិវិធីនៃច្បាប់ឡើងវិញដើម្បីបំពេញបំណងនិងរកយុត្តិធម៌ដល់ជនរងគ្រោះនិងជនរួមជាតិខ្មែរទាំងអស់អោយមានភាពស្មើគ្នា
🙏🏻❤️🙏🏻❤️🙏🏻
កុំអោយរាស្រ្ដគិត ថាវាខុសគ្នាត្រង់ណា ?
🤣🤣🤣🤭🤫💵🙈💵🙈💵🙈
ពីខ្ញុំបងជា
Pls Share & comment 🙏🏻❤️🇰🇭❤️🕊❤️=
- Share This Post: