ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុំចេះតែហ៊ាន Like ផ្តេសផ្តាស! ថ្ងៃ Valentine ប្រពន្ធព្រីនរូបស្រីស្អាតៗដែលប្តីបានចុច Like ក្នុង Instagram ធ្វើជាកាដូឲ្យប្តី (មានវីដេអូ)

    BY Pheakdey February 16, 2021
    កុំចេះតែហ៊ាន Like ផ្តេសផ្តាស! ថ្ងៃ Valentine ប្រពន្ធព្រីនរូបស្រីស្អាតៗដែលប្តីបានចុច Like ក្នុង Instagram ធ្វើជាកាដូឲ្យប្តី (មានវីដេអូ)

    តាមធម្មតានៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ ១៤ កុម្ភៈ គូស្នេហ៍ភាគច្រើនតែងជូនផ្កា ឬអំណោយផ្សេងៗឲ្យគ្នាទៅវិញទៅមកដើម្បីបង្ហាញនូវសេចក្តីស្រលាញ់របស់ពួកគេ។ យ៉ាងណាក្តី មានស្រ្តីជាប្រពន្ធម្នាក់បានជូនកាដូយ៉ាងចម្លែកបំផុតទៅកាន់ប្តីរបស់គាត់នៅក្នុងទិវានៃសេចក្តីស្រលាញ់កន្លងទៅនេះគឺគាត់បានព្រីនរូបថតស្រីស្អាតជាច្រើនដែលប្តីរបស់គាត់បានចុច Like នៅក្នុងបណ្តាញសង្គម Instagram មករៀបជាកាដូសម្រាប់ប្តី។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះក្នុងគណនី TikTok ថា Gloria និងកំពុងរស់នៅសហរដ្ឋអាមេរិក។

    នៅក្នុងវីដេអូ TikTok របស់ស្រ្តីរូបនេះបានបង្ហាញថា គាត់បានព្រីនរូបថតមនុស្សស្រីជាច្រើនសន្លឹកតូចៗនិងបានបិទរូបថតទាំងនោះជាមួយនិងចង្កាក់ឈើតូចល្មមហើយដោតនៅលើស្នោសម្រាប់យកទៅជូនប្តី ហើយកាដូមួយនេះគឺជាការឌឺដងឲ្យប្តីរបស់គាត់ដែលតែងតែចុច Like រូបភាពស្រីស្អាតនៅក្នុងបណ្តាញសង្គម។ វីដេអូមួយនេះមានអ្នកចូលមើលរហូតដល់ជាង ៤,៤ លានដង ហើយក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមថែមទាំងបានដាក់ឈ្មោះឲ្យអ្នកស្រី Gloria ថា ‘The Queen of Petty’  ទៀតផង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: