ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខឹងកូនលួចការប្រពន្ធថ្មី ម្តាយនាំកូនប្រសារមកអុកឡុកដល់ក្នុងរោងការ ខណៈព្រះសង្ឃកំពុងតែសូត្រមន្តឲ្យពរជ័យ (មានវីដេអូ)

    BY Pheakdey February 19, 2021
    ខឹងកូនលួចការប្រពន្ធថ្មី ម្តាយនាំកូនប្រសារមកអុកឡុកដល់ក្នុងរោងការ ខណៈព្រះសង្ឃកំពុងតែសូត្រមន្តឲ្យពរជ័យ (មានវីដេអូ)

    ថៃ៖ រឿងរ៉ាវប្តីកំហូចម្នាក់បានលួចទៅរៀបការជាមួយនឹងប្រពន្ធម្នាក់ផ្សេងទៀត ប៉ុន្តែត្រូវបានប្រពន្ធដើមតាមទាន់វាយតប់និងអុកឡុកផ្អើលពេញរោងការ បាននិងកំពុងទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្ដាញសង្គម។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Khaosod បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសថៃ ហើយវីដេអូនៅក្នុងហេតុការណ៍នោះត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គម ខណៈអត្តសញ្ញាណនៃជនដែលពាក់ព័ន្ធក្នុងករណីនោះមិនត្រូវបានគេបង្ហាញឡើយ។

    ប្រភពខាងលើបានបន្តថា បុរសជាប្តីកំហូចរូបនោះមានអាយុ ៤៦ឆ្នាំ បានរៀបការជាមួយប្រពន្ធដើមអស់រយៈពេល ១៦ ឆ្នាំមកហើយ និងថែមទាំងមានកូន ២ នាក់ទៀតផង ដោយកូនបងមានអាយុ ១៥ឆ្នាំ និងកូនពៅមានអាយុ ៥ឆ្នាំ។ តាមសម្ដីស្រ្តីជាប្រពន្ធដើមបានឲ្យដឹងថា រូបគាត់និងបុរសជាប្តីបានរៀបការជាមួយគ្នាដោយស្របច្បាប់ ហើយបច្ចុប្បន្នពួកគាត់ទាំង ២នាក់ ​កំពុងរស់នៅក្នុងផ្ទះជាមួយគ្នាជាធម្មតា ពោលគឺមិនទាន់លែងលះឬមានទំនាស់អ្វីជាមួយគ្នានោះទេ ហើយសូម្បីតែមុនពេលប្តីលួចមករៀបការមួយថ្ងៃ ក៏ពួកគាត់បានរស់នៅជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធដែរ។

    តាមរយៈវីដេអូគេបានឃើញស្រ្តីជាប្រពន្ធដើមរួមជាមួយនឹងម្តាយក្មេក (ម្តាយបង្កើតរបស់ប្តី) បានទៅដល់រោងការ និងបានវាយក្បាលបុរសជាប្តីនោះទៀតផង ខណៈដែលបុរសជាប្តីនិងប្រពន្ធចុងកំពុងក្រាបសំពះព្រះសង្ឃក្នុងពិធីមង្គលការមិនតបតវិញនោះឡើយ។ ស្រ្តីជាប្រពន្ធដើមបានបញ្ជាក់ថា គាត់នឹងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់ចំពោះស្រ្តីជាប្រពន្ធចុងនិងបុរសជាប្តី ដែលបានលួចទៅរៀបការជាមួយគ្នា​ បំពានទៅលើសិទ្ធជាប្រពន្ធស្របច្បាប់របស់គាត់៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ Khaosod

    Share This Post: