ស្រ្តីម្នាក់ខឹងគេណែនាំឲ្យពាក់ម៉ាស់ច្រើនដងពេក សុខចិត្តស្រាតយកខោក្នុងមកពាក់ជំនួសម៉ាស់វិញនៅកណ្តាលផ្សារទំនើប (មានវីដេអូ)
- BY
- Pheakdey
- February 27, 2021
ការពាក់ម៉ាស់នៅទីសាធារណៈជាបទបញ្ជាមួយដែលពលរដ្ឋនៅតាមបណ្តាប្រទេសជាច្រើនត្រូវតែអនុវត្តក្នុងសម័យកាលកូវីដ ១៩ នេះ។ សម្រាប់ពលរដ្ឋដែលមិនបានពាក់ម៉ាស់តាមការណែនាំអាចប្រឈមនឹងការផាកពិន័យដោយអាជ្ញាធរ ខណៈនៅតាមប្រទេសខ្លះពលរដ្ឋដែលមិនបានពាក់ម៉ាសទាំងនោះនឹងមិនត្រូវបានគេលក់ទំនិញជូន មិនអនុញ្ញាតឲ្យដើរចូលក្នុងហាង ភោជនីយដ្ឋាន ឬផ្សារទំនើបនោះទេ។ ព្រោះហេតុផលទាំងនេះហើយទើបមានស្រ្តីចិត្តខ្លាំងម្នាក់ត្រូវបានគេទះឃើញធ្វើសកម្មភាពដោះខោក្នុងទាំងកណ្តាលផ្សារដើម្បីយកមកពាក់ជំនួសម៉ាស់ ក្រោយរូបគាត់ត្រូវបានសន្តិសុខនៅក្នុងផ្សារណែនាំឲ្យពាក់ម៉ាស់។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើប Pick n Pay នៃប្រទេសហ្សំបៀ ខណៈអត្តសញ្ញាណរបស់ស្រ្តីរូបនោះមិនត្រូវបានគេស្គាល់នោះទេ។
នៅក្នុងវីដេអូដែលមានរយៈពេលជាង ១ នាទីបានបង្ហាញថាមុនពេលកើតហេតុស្រ្តីចិត្តខ្លាំងរូបនេះបានដើរទិញទំនិញជាច្រើនតែម្នាក់ឯងដោយមិនបានពាក់ម៉ាស់នោះទេ ហើយបន្ទាប់មកក៏មានសន្តិសុខស្រីម្នាក់មកណែនាំឲ្យគាត់ពាក់ម៉ាស់ដើម្បីរួមគ្នាការពារការចម្លងជំងឺកូវីដ ១៩។ យ៉ាងណាក្តី ស្រ្តីរូបនេះមិនបានធ្វើតាមការណែនាំរបស់សន្តិសុខឡើយ ផ្ទុយទៅវិញគាត់បានស្រាតខោក្នុងយកមកពាក់ជំនួយម៉ាស់ដើម្បីផ្ចាញ់ផ្ចាលដាក់សន្តិសុខវិញទៀតផង។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail
- Share This Post: