ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទុក្ខជាន់ទុក្ខ! រថយន្តក្រុងដឹកអ្នកជំងឺកូវីដ ១៩ ចំនួន ១២ នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសជាច្រើននាក់ (មានវីដេអូ)

    BY Pheakdey March 2, 2021
    ទុក្ខជាន់ទុក្ខ! រថយន្តក្រុងដឹកអ្នកជំងឺកូវីដ ១៩ ចំនួន ១២ នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសជាច្រើននាក់ (មានវីដេអូ)

    ម៉ាឡេស៊ី៖ រថយន្តក្រុងដឹកអ្នកជំងឺកូវីដ ១៩ មួយគ្រឿងបានរេចង្កូតបើកទៅបុកបង្គោលដែកតាមផ្លូវសាធារណៈពេញមួយទំហឹងនិងបង្កឲ្យមានមនុស្សជាច្រើននាក់ត្រូវរងរបួស។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរផ្សារទំនើបមួយកន្លែងក្នុងរដ្ឋ Perak នៃប្រទេសម៉ាឡេស៊ី ខណៈនៅក្នុងរថយន្តនោះមានផ្ទុកអ្នកជំងឺកូវីដ ១៩ ចំនួន ១២ នាក់។ ប្រភពខាងលើបានបន្តថា គ្រោះថ្នាក់បានកើតឡើងដោយសារអ្នកបើកបររថយន្តបាត់បង់ការគ្រប់គ្រងស្មារតីមួយភាំងព្រោះតែគាត់អស់កម្លាំងពេក ខណៈហេតុការណ៍នេះមិនបានពាក់ព័ន្ធជាមួយនឹងភាគីបង្កណាមួយនោះទេ។

    ភ្លាមៗក្រោយកើតហេតុមានមនុស្សជាច្រើនបានព្យាយាមទៅជួយជនរងគ្រោះព្រោះមិនដឹងថាពួកគេជាអ្នកជំងឺកូវីដ ១៩ តែបន្ទាប់ពីមានការបញ្ជាក់ថា ជនរងគ្រោះសុទ្ធតែជាអ្នកជំងឺកូវីដ ១៩ ទើបសាធារណៈជនទុកភារកិច្ចជួយសង្គ្រោះនេះឲ្យទៅខាងអាជ្ញាធរសុខាភិបាលតែម្តង។ បើតាមការបញ្ជាក់របស់អាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់បានបង្កឲ្យអ្នកបើកបររថយន្តម្នាក់និងអ្នកជំងឺកូវីដ ១៩ ចំនួន ៦ នាក់ត្រូវរងរបួស តែគ្មានករណីអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: