អន្តរជាតិ

យុវជនវៀតណាមម្នាក់ខឹងគេសើចចំអកចំពោះរូបសម្បត្តិខ្លាំងពេកពេលទៅសម្ភាសន៍ការងារម្តងៗ ក៏សម្រេចចិត្តទៅវះកាត់កែសម្ផស្ស ៩ ដង ឥលូវស្អាតដូចតារាកូរ៉េ (មានវីដេអូ)

BY
Pheakdey
March 6, 2021

វៀតណាម៖ យុវជនវៀតណាមម្នាក់បានសម្រេចទៅវះកាត់កែសម្ផស្សចំនួន ៩ ដងដើម្បក្លាយជាមនុស្សថ្មីម្នាក់ទៀត បន្ទាប់ពីគាត់ទទួលរងនូវការសើចចំអកចំពោះរូបសម្រស់របស់គាត់ជាច្រើនដងរាល់ពេលដែលគាត់ទៅសម្ភាសន៍ការងារម្តងៗ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា យុវជនរូបនេះមានឈ្មោះថា Đỗ Quyền  និងមានអាយុ ២៦ ឆ្នាំ ហើយបច្ចុប្បន្នរូបគាត់ជាមនុស្សដ៏មានឥទ្ធិពលម្នាក់នៅក្នុងបណ្តាញសង្គម TikTok និង Instagram ។ លោក Đỗ Quyền  បាននិយាយថា ប្រសិនបើគាត់មិនធ្វើការវះកាត់កែសម្ផស្សនោះទេរូបគាត់ទំនងជាមិនអាចរកការងារល្អបាននោះទេ ដូចនេះហើយទើបគាត់ព្យាយាមសន្សំលុយផ្ទាល់ខ្លួនដើម្បីសម្រេចបំណងនេះឲ្យទាល់តែបាន។

យុវជនរូបនេះបានបន្តថា រូបគាត់បានទៅការវះកាត់កែសម្ផស្សនៅក្នុងគ្លីនីកមួយកន្លែងក្នុងទីក្រុងសៃហ្គន ដោយបានវះកាត់ចង្កា ត្របកភ្នែក បមូរមាត់ ចាក់ថ្នាំផ្លាស់ប្តូរពណ៌ស្បែក ហើយសម្រាប់ការវះកាត់ទាំង ៩ ដងនេះគឺមានតម្លៃសរុបប្រមាណជា ៤០០ លានដុង (១៧ ៣៦៦ ដុល្លារអាមេរិក)។ ក្រោយការវះកាន់រួចគ្មានអ្នកណាម្នាក់មើលលោក Đỗ Quyền ស្គាល់ឡើយ ហើយសូម្បីតែខ្លួនគាត់ផ្ទាល់ក៏មើលខ្លួនឯងមិនស្គាល់ផងដែរ ពោលគឺបន្ទាប់ពីវះកាត់រួចវាដូចជាមនុស្ស ២ នាក់ផ្សេងគ្នាតែម្តង៕

@quyen_do8Trả lời @halfelf2309 ##howichange lúc trc Ngoại xấu thg bị chê bai thay đổi đê mình hoan hảo hơn ạ ##Thaydoi ##daythithanhcongkhongnhi

♬ feeling – Official Sound Studio

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: