ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសអង់គ្លេសម្នាក់ត្រូវបានគេព្យាបាលឲ្យជាសះស្បើយ ១០០% ពីជំងឺអេដស៍ ខណៈករណីនេះគឺជាករណីទី ២ ហើយនៅលើពិភពលោក

    BY Pheakdey March 15, 2021
    បុរសអង់គ្លេសម្នាក់ត្រូវបានគេព្យាបាលឲ្យជាសះស្បើយ ១០០% ពីជំងឺអេដស៍ ខណៈករណីនេះគឺជាករណីទី ២ ហើយនៅលើពិភពលោក

    យោងតាមសារព័ត៌មាន World of Buzz បានចុះផ្សាយថា មានបុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានគេព្យាបាលឲ្យជាសះស្បើយ ១០០% ពីជំងឺអេដស៍ ដោយបុរសអង់គ្លេសរូបនេះមានឈ្មោះថា Adam Castillejo និងមានអាយុ ៤០ ឆ្នាំ។ វិធីដែលគេបានប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺអេដស៍រូបនេះមិនមែនជាការផ្តល់ថ្នាំពិសេសអ្វីមួយដល់គាត់នោះទេតែវាគឺជាការផ្លាស់ប្តូរកោសិកាដើមឬកោសិកាសម្រាប់បង្កើតប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយរបស់គាត់រហូតដល់ ៩៩% ឯណោះ។ កោសិកាដើមដែលក្រុមវេជ្ជបណ្ឌិតបានដាក់បញ្ចូលទៅក្នុងខ្លួនលោក  Adam Castillejo នៅពេលនេះគឺជាកោសិការបស់សប្បុរសជនម្នាក់ដែលមានហ្សែនពិសេសពីធម្មតាជាតិដោយនៅក្នុងខ្លួនរបស់គាត់មានប្រព័ន្ធការពារជំងឺអេដស៍តាំងពីកំណើតតែម្តង ហើយមនុស្សដែលមានហ្សែនពិសេសនេះបានស្ម័គ្រចិត្តបរិច្ចាគកោសិការបស់គាត់ដើម្បីឲ្យគេយកទៅប្រើប្រាស់នៅក្នុងវិស័យវេជ្ជសាស្រ្ត ទើបគេអាចយកកោសិការបស់គាត់ទៅប្រើប្រាស់បានដូចនេះ។

    លោក Adam Castillejo

    ប្រភពខាងលើបានបញ្ជាក់ថា តាមការពិតលោក Adam Castillejo បានតេស្តអវិជ្ជមានជំងឺអេដស៍ជាង ១ ឆ្នាំមកហើយ ហើយរូបគាត់ក៏ឈប់លេបថ្នាំប្រឆាំងនឹងមេរោគអេដស៍យូរមកហើយដែរ តែភ្លាមៗគេនៅមិនទាន់ហ៊ានប្រកាសថាគាត់បានជាសះស្បើយពីជំងឺអេដស៍នោះទេ ដោយគេនៅរងចាំតាមដានសុខភាពគាត់មួយរយៈសិន ហើយរហូតដល់ពេលនេះទើបគេហ៊ានអះអាងថា គាត់ពិតបានជាសះស្បើយពីជំងឺអេដស៍ ១០០% ប្រាកដមែន។ សូមរម្លឹកថា កាលពីឆ្នាំ ២០១១ កន្លងទៅក៏មានអ្នកជំងឺអេដស៍ម្នាក់ត្រូវបានគេព្យាបាលឲ្យជាសះស្បើយដោយប្រើវិធីដូចគ្នានេះផងដែរ ដូចនេះគិតមកទល់នឹងពេលនេះពិភពលោកមានមនុស្ស ២ នាក់ហើយ ដែលត្រូវបានគេព្យាបាលឲ្យជាសះស្បើយ ១០០% ពីជំងឺអេដស៍៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: