ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវជនម្នាក់ ត្រូវអាជ្ញាធរម៉ាឡេស៊ីពិន័យជាប្រាក់ជិត ២ ៥០០ ដុល្លារ ព្រោះមិនបានស្កេន QR code ពេលចូលទៅទិញថ្នាំនៅក្នុងហាងមួយកន្លែង

    BY Pheakdey March 17, 2021
    យុវជនម្នាក់ ត្រូវអាជ្ញាធរម៉ាឡេស៊ីពិន័យជាប្រាក់ជិត ២ ៥០០ ដុល្លារ ព្រោះមិនបានស្កេន QR code ពេលចូលទៅទិញថ្នាំនៅក្នុងហាងមួយកន្លែង

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ីត្រូវបានគេកត់សម្គាល់ថាគឺជាប្រទសមួយដែលមានការអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយជារឿយៗមានពលរដ្ឋម៉ាឡេស៊ីមួយចំនួនត្រូវរងនូវការផាកពិន័យជាប្រាក់យ៉ាងច្រើនឬអាចជាប់គុកទៀតផង ព្រោះតែពួកគេខកខានមិនបានអនុវត្តតាមវិធានការរបស់អាជ្ញាធរសុខាភិបាល។ ជាក់ស្តែងយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានយុវជនម៉ាឡេស៊ីវ័យ ១៧ ម្នាក់ត្រូវបានអាជ្ញាធរសម្រេចផាកពិន័យជាប្រាក់ចំនួន ១០ ០០០ រីងហ្គីត (២ ៤៣០ ដុល្លារអាមេរិក) ព្រោតែគាត់មិនបានស្កេន QR code ក្នុងពេលដែលគាត់ចូលទៅក្នុងហាងលក់ទំនិញមួយកន្លែងដើម្បីទិញថ្នាំប៉ារ៉ាសេតាមុលមួយបន្ទះសម្រាប់ម្តាយរបស់គាត់ ហើយដោយប្រញាប់ពេកគាត់ក៏បានភ្លេចស្កេន QR code នៅខាងមុខហាងតែម្តង។

    សូមបញ្ជាក់ថា ការស្កេន QR code បញ្ជាក់ពីទីតាំងដែលលោកអ្នកបានទៅដល់គឺជាវិធានការថ្មីមួយសម្រាប់ទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ ព្រោះប្រព័ន្ធបច្ចេកវិទ្យាមួយនេះបានកត់ត្រានិងតាមដានរាល់កន្លែងដែលលោកអ្នកបានទៅដល់ ហើយប្រសិនបើនៅកន្លែងណាមួយក្នុងចំណោមកន្លែងទាំងនោះមានផ្ទុះជំងឺកូវីដ ១៩ នោះ វានឹងជួយផ្តល់ដំណឹងព្រមានពីស្ថានភាពរបស់លោកអ្នកនៅពេលដែលលោកអ្នកបានទៅស្កេន QR code នៅកន្លែងណាមួយបន្ទាប់ទៀត។ សូមរម្លឹកផងដែថា កាលពីប៉ុន្មានថ្ងៃមុននេះមានបុរសម៉ាឡេស៊ីម្នាក់ក៏ត្រូវអាជ្ញាធរពិន័យជាប្រាក់ ១០ ០០០ រីងហ្គីត (២ ៤៣០ ដុល្លាអាមេរិក) ផងដែរ ព្រោះតែគាត់បានទាញម៉ាស់មកទុកត្រឹមចង្កាក្នុងអំឡុងពេលគាត់កំពុងដើរក្នុងផ្សារទំនើបមួយកន្លែង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: