ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តាំងពីមានការផ្ទុះជំងឺកូវីដ១៩ រលកទី២ រហូតមកទល់ពេលនេះ ខេត្តមួយនេះរបស់ប្រទេសថៃទើបតែមានអ្នកឆ្លងដំបូងប៉ុណ្ណោះ

    BY Pheakdey March 18, 2021
    តាំងពីមានការផ្ទុះជំងឺកូវីដ១៩ រលកទី២ រហូតមកទល់ពេលនេះ ខេត្តមួយនេះរបស់ប្រទេសថៃទើបតែមានអ្នកឆ្លងដំបូងប៉ុណ្ណោះ

    ថៃ៖ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា រដ្ឋបាលខេត្ត  Mukdahan របស់ប្រទេសថៃបានរាយការណ៍អំពីករណីដំបូងនៃការរកឃើញអ្នកជំងឺកូវីដ ១៩ នៅក្នុងខេត្តរបស់ខ្លួនរាប់ចាប់តាំងពីការផ្ទុះករណីរាតត្បាតជំងឺកូវីដ ១៩ រលកទី២ កាលពីពាក់កណ្តាលខែធ្នូ កន្លងមក។ ករណីអ្នកឆ្លងថ្មីនេះបានរកឃើញចំពោះស្រ្តីជនជាតិថៃម្នាក់ដែលមានអាយុ ៥២ ឆ្នាំ និងមានប្រវត្តិធ្លាប់ធ្វើដំណើរមកពីទីក្រុងបាងកក នាពេលកន្លងមក។

    ប្រភពខាងលើបាបានបន្តថា អ្នកជំងឺកូវីដ ១៩ រូបនេះក៏ធ្លាប់បានធ្វើដំណើរទៅកាន់ខេត្តសាមុតសានខផងដែរ ហើយរូបគាត់បានផ្តើមមានអការៈឈឺបំពងកនៅក្នុងថ្ងៃទី ១៤ មីនា ខណៈលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ ១៩ របស់គាត់ត្រូវបានរកឃើញនៅក្នុងថ្ងៃទី ១៦ មីនា កន្លងទៅនេះ។ បើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានឲ្យដឹងថា មានមនុស្សចំនួន ១៤ នាក់ផ្សេងទៀតដែលមានការជាប់ទាក់ទងជាមួយនឹងករណីឆ្លងខាងលើនេះ ហើយបច្ចុប្បន្នពួកគាត់កំពុងតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: