ខ្មែរណូត

ស្វែងរក

  • សង្គម

    ម្ចាស់ផលិតផល GSM បរិច្ចាគ 1លានម៉ាស់ ដល់រាជធានីខេត្តវាយលុកដោយ Covid

    BY Liny Chan March 19, 2021
    ម្ចាស់ផលិតផល GSM  បរិច្ចាគ 1លានម៉ាស់ ដល់រាជធានីខេត្តវាយលុកដោយ Covid

    លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយិកាក្រុមហ៊ុន GSM Cosmetic និងជាម្ចាស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង វ៉ាត្រា Capital PLC បានប្រកាសជួយឧបត្ថម្ភ ១លានម៉ាស់ដល់រាជធានីខេត្ត ដែលវាយលុកដោយសារជំងឺ កូវីដ១៩ ។ នេះបើផ្អែកតាមបង្ហោះលើផេកផ្លូវការរបស់លោកជំទាវមុននេះ។

    ខេត្តដែលជាគោលដៅដែលដៅក្នុងការជួយឧបត្ថម្ភនោះមានដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្ត តាកែវ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ បន្ទាយមានជ័យ និងបាត់ដំបងជាដើម។

    លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីពៅបង្កើតអ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា។ ប្អូនស្រីអ្នកឧកញ៉ា ដែលមានប្រវត្តិជាអតីតពលករ ធ្វើការនៅប្រទេសកូរ៉េរូបនេះ ត្រូវបានប្រភពច្បាស់ការមួយទម្លាយឲ្យដឹងថា ក្រៅពីក្រុមហ៊ុនលើ ផ្ទះល្វែង និង ដីឡូត៍ លោកជំទាវកំពុង កាន់មុខជំនួញធំៗចំនួន ២ ក្នុងដៃទៀតរួមមាន មាន៖

    ទី១ គឺក្រុមហ៊ុន GSM Cosmetic ដែលជាផលិតផលមានស្តង់ដារអន្តរជាតិមួយកំពុងសម្រុកវាយលុកទីផ្សារនៅកម្ពុជា។

    ទី២ គឺគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ឡេង វ៉ាត្រា Capital PLC ដែលកំពុងតែត្រៀមប្រកាសបើកដំណើរការឆាប់ៗ ខាងមុខនេះ។

    ជាមួយនឹងកិច្ចការជួយដល់សង្គមនេះ ជានិច្ចកាលគេតែងតែឃើញលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ឧស្សាហ៍ជួយដល់សង្គមជាញឹក ញយ មិនចាញ់បងៗ របស់លោកជំទាវឡើយ។ កាលពីពេលថ្មីៗនេះ លោកជំទាវឧកញ៉ា ទើបតែបរិច្ចាគ ១ម៉ឺនដុល្លារជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជាផងដែរ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៏ ២០កុម្ភៈ និងបានឧបត្ថម្ភថវិកា ៨លានរៀល ដល់គ្រួសារលោក ឡៅ វណ្ណា ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ដំបូងគេនៅប្រទេសកម្ពុជាផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay