សង្គម

ប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភថវិកា ៨លានរៀល ដល់គ្រួសារសពស្លាប់ដោយសារជំងឺកូវីដ១៩ បង្កប់សារមួយនេះ…

BY
Liny Chan
March 19, 2021

ប្អូនស្រីបង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ អគ្គនាយិកាក្រុមហ៊ុន GSM Cosmetic និងជាម្ចាស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង វ៉ាត្រា Capital PLC ប្រកាសចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ឡៅ វណ្ណា បានស្លាប់ដោយសារជំងឺកូវីដ១៩ ដំបូងគេនៅស្រុកខ្មែរកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅថវិកាចំនួន ៨លានរៀល។ ជាមួយនឹងការប្រកាសឧបត្ថម្ភ ថវិកា ៨លានរៀល ដល់គ្រួសារជាការចែករំលែកទុក្ខ លោកជំទាវក៏បានផ្ដែផ្ដាំដល់បងប្អូនចូលរួមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ផងដែរ។

ជាមួយនឹងកិច្ចការជួយដល់សង្គមនេះ ជានិច្ចកាលគេតែងតែឃើញលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧស្សាហ៍ជួយដល់សង្គមជាញឹកញយ។ កាលពីពេលថ្មីៗនេះលោកជំទាវឧកញ៉ា ទើបតែបរិច្ចាគ១ម៉ឺនដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល។ ហើយមុននេះបន្តិចលោក ជំទាវ បាន ប្រកាសជួយឧបត្ថម្ភ ១លានម៉ាស់ ដល់ដល់រាជធានី-ខេត្តដែលរងការវាយលុកដោយសារជំងឺកូវីដ១៩ មានដូចជា រាជធានីភ្នំពេញ ខេត្ត កណ្ដាល ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ បន្ទាយមានជ័យ និងបាត់ដំបងជាដើម។

លោកជំទាវ ឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីពៅ បង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ ប្អូនស្រីអ្នកឧកញ៉ា ដែលមានប្រវត្តិជាអតីត ពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ ត្រូវបានប្រភពច្បាស់ការមួយទម្លាយឲ្យដឹងថា ក្រៅពីក្រុមហ៊ុនលើ ផ្ទះល្វែង និង ដីឡូត៍ លោកជំទាវ កំពុងកាន់មុខជំនួញធំៗ ចំនួន ២ ក្នុងដៃទៀតរួមមាន៖ ទី១ គឺក្រុមហ៊ុន GSM Cosmetic ដែលជាផលិតផលមានស្តង់ដារ អន្តរជាតិ មួយកំពុងសម្រុកវាយលុកទីផ្សារនៅកម្ពុជា។ ទី២ គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង វ៉ាត្រា Capital PLC ដែលកំពុងតែត្រៀមប្រកាស បើក ដំណើរការឆាប់ៗ ខាងមុខនេះ៕

Share This Post: