ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាដែលជាកន្លែងផលិតវ៉ាក់សាំងកូវីដ ១៩ ធំជាងគេបានបង្ហាញនូវក្តីកង្វល់អំពីបញ្ហាខ្វះខាតវត្ថុធាតុដើម្បីសម្រាប់ផលិតវ៉ាក់សាំង

    BY Pheakdey March 19, 2021
    ឥណ្ឌាដែលជាកន្លែងផលិតវ៉ាក់សាំងកូវីដ ១៩ ធំជាងគេបានបង្ហាញនូវក្តីកង្វល់អំពីបញ្ហាខ្វះខាតវត្ថុធាតុដើម្បីសម្រាប់ផលិតវ៉ាក់សាំង

    ឥណ្ឌា៖ សារព័ត៌មាន BBC បានដឹងថា ​ប្រទេសឥណ្ឌាដែលជាកន្លែងផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ធំជាងគេនៅលើពិភពលោកនោះកំពុងតែប្រឈមនឹងបញ្ហាក្នុងការផលិតវ៉ាក់សាំងហើយ ពោលគឺឥណ្ឌាទំនងជាមិនអាចផលិតវ៉ាក់សាំងបានគ្រប់គ្រាន់តាមការគ្រោងទុកនោះទេ។ បើតាមលោក Adar Poonawalla នាយកប្រតិបត្តិនៃវិទ្យស្ថាន The Serum Institute of India (SII) ដែលជាកន្លែងផលិតវ៉ាក់សាំង Novavax និង AstraZeneca នោះបានបញ្ជាក់ថា បញ្ហាដែលកំពុងជាក្តីបារម្ភក្នុងការផលិវ៉ាក់សាំងនៅពេលគឺការខ្វះខាតវត្ថុធាតុដើមសម្រាប់ផលិតវ៉ាក់សាំង។ លោកបានបន្តទៀតថា ការដឹកជញ្ជូនសម្ភារៈនិងសារធាតុគីមីមួយចំនួនពីសហរដ្ឋអាមេរិកសម្រាប់មកផលិតជាវ៉ាក់សាំងនៅក្នុងប្រទេសឥណ្ឌានោះក៏កំពុងតែមានភាពរអាក់រអួលដែរ ហើយបញ្ហាទាំងនេះបានធ្វើឲ្យចង្វាក់នៃការផលិតវ៉ាក់សាំងត្រូវរាំងស្ទះយ៉ាងខ្លាំងផងដែរ។​

    ដោយឡែកក្រុមហ៊ុន  Biological E ដែលជាអ្នកទទួលបន្ទុកផលិតវ៉ាក់សាំង  The Johnson & Johnson វិញក៏បានបង្ហាញក្តីកង្វល់ដូចគ្នានេះដែរ ដោយក្រុមហ៊ុនមួយនេះស្នើសុំឲ្យរដ្ឋាភិបាលឥណ្ឌាជួយធ្វើអន្តរាគមន៍ជុំវិញបញ្ហាផ្គត់ផ្គង់វត្ថុធាតុដើមនេះទៀតផង។ គួរបញ្ជាក់ជូនថា គោលនយោបាយលើកកម្ពស់ការផលិតក្នុងស្រុករបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានជះឥទ្ធិពលអវិជ្ជមានចំពោះការដឹកជញ្ជូនវត្ថុធាតុដើមពីអាមេរិកកាន់ប្រទេសឥណ្ឌាមួយផ្នែកផងដែរ ខណៈពេលនេះរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន កំពុងពិនិត្យចំពោះបញ្ហានេះឡើងវិញផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: