ងាយណាស់! ចង់ប្រឡងយកប័ណ្ណបើកបរត្រូវការតែឯកសារ៤នេះប៉ុណ្ណោះ ហើយចំណាយអស់តិចទៀត (មានវីដេអូ)
យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីដាក់ពាក្យប្រឡងយកប័ណ្ណបើកបរយានយន្តបាន ប្រជាពលរដ្ឋចាំបាច់ត្រូវមានឯកសារមួយចំនួនដូចជានេះ៖
១- អត្តសញ្ញាប័ណ្ណ
២- រូបថត ៤ x ៦ ផ្ទៃពណ៌ស ចំនួន៤សន្លឹក
៣- វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាពីសាលាបង្រៀនបើកបរយានយន្ត (ចំពោះបណ្ណបើកបរយានយន្តប្រភេទ គ ឃ និង ង)
៤- វិញ្ញាបនប័ត្របញ្ជាក់កាយសម្បទា ដែលយើងអាចធ្វើបាននៅមណ្ឌលផ្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើប AEON Mall ឬនៅមណ្ឌលសុខភាពនានា
ចំពោះតម្លៃសេវាសម្រាប់ប្រឡងយកបណ្ណបើករយានយន្តវិញមានដូចជា៖
១- ប័ណ្ណបើកបរប្រភេទ ក មានតម្លៃ ៣០,០០០រៀល
២- ប័ណ្ណបើកបរប្រភេទ ខ មានតម្លៃ ៩០,០០០រៀល
៣- ប័ណ្ណបើកបរប្រភេទ គ មានតម្លៃ ៩៥,០០០រៀល
៤- ប័ណ្ណបើកបរប្រភេទ ឃ មានតម្លៃ ៩៥,០០០រៀល
៥- ប័ណ្ណបើកបរប្រភេទ ង មានតម្លៃ ១០០,០០០រៀល
យើងអាចដាក់ពាក្យស្នើរសុំប្រឡងយកប័ណ្ណបើកបរបានតាមរយៈតំណលីងនេះ
-> https://driverlicense.mpwt.gov.kh/login
https://www.facebook.com/mpwt.gov.kh/videos/933480340169640/
អត្ថបទ៖ សេម