ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អន្តរជាតិផ្តើមចាត់វិធានការជាបន្តបន្ទាប់ចំពោះមីយ៉ាន់ម៉ា ខណៈក្រុមយោធាបានសម្លាប់ពលរដ្ឋជាង ៥០០ នាក់គិតមកទល់ពេលនេះ

    BY Pheakdey March 30, 2021
    អន្តរជាតិផ្តើមចាត់វិធានការជាបន្តបន្ទាប់ចំពោះមីយ៉ាន់ម៉ា ខណៈក្រុមយោធាបានសម្លាប់ពលរដ្ឋជាង ៥០០ នាក់គិតមកទល់ពេលនេះ

    មីយ៉ាន់ម៉ា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃអង្គារទី ៣០ ខែ មីនា នេះ មានបាតុករមីយ៉ាន់ម៉ាជាង ៥០០ នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតក្នុងការបង្រ្កាបដោយហឹង្សាពីសំណាក់ក្រុមយោធា។ សម្រាប់ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នៅមីយ៉ាន់ម៉ាបានបានបង្ហាញនូវក្តីបារម្ភថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងច្រើនទៀត ព្រោះសកម្មភាពបង្ក្រាបរបស់ក្រុមយោធាហាក់កាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈកម្លាំងចូលរួមធ្វើបាតុកម្មរបស់ក្រុមប្រជាពលរដ្ឋក៏កាន់តែកើនឡើងច្រើនផងដែរ។​ កាលពីថ្ងៃអាទិត្យកន្លងទៅនេះក្រុមយោធាបានបាញ់សម្លាប់ក្រុមប្រជាពលរដ្ឋមីយ៉ាន់ម៉ាចំនួន ១០៧ នាក់ និងកូនក្មេងចំនួន ៧ នាក់ ដែលវាគឺជាការបាញ់សម្លាប់ដ៏ឃោឃៅបំផុតចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារមក។

    បើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានបញ្ជាក់ថា គិតត្រឹមពេលនេះតួលេខពលរដ្ឋមីយ៉ាម៉ាដែលបានស្លាប់បាត់បង់ជីវិតជាក់ស្តែងគឺមានចំនួន ៥១០ នាក់ ដោយរួមទាំងកូនក្មេងគ្មានកំហុសអ្វីមួយចំនួនផងដែរ។ ក្រោយពីស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់ឡើងដូចនេះ កាលពីព្រឹកមិញនេះសហរដ្ឋអាមេរិកបានប្រាកាសផ្អាកសកម្មភាពទំនាក់ទំនងគ្រប់ប្រភេទជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ខណៈក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិក៏នឹងបើកកិច្ចប្រជុំមួយពិភាក្សាអំពីស្ថានភាពអាក្រក់នៅមីយ៉ាន់ម៉ានៅព្រឹកស្អែកនេះផងដែរ ខណៈគេសង្ឃឹមថា ប្រទេសធំៗនៅជុំវិញពិភពលោកនឹងនាំគ្នាជួយរកដំណោះស្រាយដើម្បីស្រោចស្រង់ស្ថានភាពនៅមីយ៉ាន់ម៉ាឲ្យល្អប្រសើរវិញផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

     

    Share This Post: