ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រៃនៅខេត្តឈៀងម៉ៃប្រទេសថៃត្រូវភ្លើងឆេះយ៉ាងខ្លាំង ក្រោយកសិករថៃនាំគ្នាទៅដុតដំណាំរបស់ពួកគាត់នៅក្បែរនោះ(មានវីដេអូ)

    BY Pheakdey March 31, 2021
    ព្រៃនៅខេត្តឈៀងម៉ៃប្រទេសថៃត្រូវភ្លើងឆេះយ៉ាងខ្លាំង ក្រោយកសិករថៃនាំគ្នាទៅដុតដំណាំរបស់ពួកគាត់នៅក្បែរនោះ(មានវីដេអូ)

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ព្រៃនៅក្នុងខេត្តឈៀងម៉ៃភាគខាងជើងនៃប្រទេសថៃត្រូវបានភ្លើងឆេះយ៉ាងខ្លាំង ដែលអគ្គិភ័យនេះផ្តើមកើតមានតាំងពីថ្ងៃទី ២៩ ខែ មីនា មកម្លះ។ បើតាមប្រភពខាងលើបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានបញ្ហាភ្លើងឆេះព្រៃនេះគឺបណ្តាលមកពីប្រជាកសិករថៃមួយចំនួនបានដុតបំផ្លាញដំណាំរបស់ពួកគាត់ចោលបន្ទាប់ពីប្រមូលផលរួច ហើយជាអកុសលភ្លើងក៏បានឆេះរាលដាលរហូតដល់មានការឆេះព្រៃទ្រង់ទ្រាយធំតែម្តង។

    រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះក្នុងហេតុការណ៍នេះនៅឡើយទេ ហើយទំហំនៃការខូចខាតសរុបក៏នៅទាន់អាចវាយតម្លៃបានដែរ។ លោកអ្នកអាចទស្សនាហេតុការណ៍ភ្លើងឆេះព្រៃនេះតាមរយៈវីដេអូដូចខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ South China Morning Post

    Share This Post: