Durex ប្រកាសចេញលក់ស្រោមអនាម័យ ៣ រសជាតិយ៉ាងចម្លែកបំផុត តែតាមការពិតគឺព្រោះហេតុនេះសោះ….
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្រោមអនាម័យ Durex បានប្រកាសតាមបណ្តាញសង្គម Facebook ថា ក្រុមហ៊ុនគ្រោងនឹងចេញលក់ស្រោមអនាម័យ ៣ រសជាតិ ដែលត្រូវបានផលិតឡើងជាពិសេសសម្រាប់លក់ជូនប្រជាពលរដ្ឋសិង្ហបុរីក្នុងរយៈពេលត្រឹមតែ ៧ ថ្ងៃ ដោយស្រោមអនាម័យទាំងនោះមានដូចជា ស្រោមអនាម័យរសជាតិទុរេនប្រភេទ Mao Shan Wang រសជាតិការ៉េម Singapore Chendol និងរសជាតិការ៉េមដូង Botak Coconut Sherbet ។ សូមបញ្ជាក់ថា ទុរេនពូជ Mao Shan Wang ការ៉េម Singapore Chendol និងការ៉េមដូង Botak Coconut Sherbet គឺជាអាហារដែលពលរដ្ឋសិង្ហបុរីភាគច្រើនចូលចិត្តបំផុត ដូចនេះទើបការប្រកាសរបស់ក្រុមហ៊ុន Durex ខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋសិង្ហបុរីមានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

យ៉ាងណាកី្ត ក្រោយពីគេបានអានព័ត៌មានលម្អិតដែលក្រុមហ៊ុន Durex បានភ្ជាប់មកជាមួយនឹងសេចក្តីប្រកាសខាងលើនេះទើបគេដឹងថា តាមការពិតវាគឺជារឿងលេងសើចមួយដែលក្រុមហ៊ុនបានបង្កើតឡើងសម្រាប់ថ្ងៃ April Fool Day ដែលនឹងត្រូវចូលមកដល់នៅក្នុងថ្ងៃទី ១ ខែ មេសា ខាងមុខនេះ ហើយតាមធម្មតានៅក្នុងថ្ងៃនេះគេតែងប្រឌិតរឿងប្លែកៗ ហួសចិត្តស្មានមិនដល់ និងបែបអស់សំណើចដើម្បីផ្ញើឲ្យគ្នាទៅវិញទៅមកផងដែរ។ បើទោះជាសេចក្តីប្រកាសរបស់ក្រុមហ៊ុន Durex គឺជារឿងលេងសើចក៏ដោយ តែពលរដ្ឋសិង្ហបុរីមួយចំនួនចង់ឲ្យរឿងនេះអាចកើតឡើងពិតមែនផងដែរ៕

អត្ថបទ៖ ភក្តីប្រភព៖ Coconuts