ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Feacebook បានលុបវីដេអូលោក ដូណាល់ ត្រាំ ដែលបង្ហោះដោយកូនប្រសាលោកចេញពីបណ្តាញសង្គមរបស់ខ្លួន

    BY Pheakdey April 1, 2021
    ក្រុមហ៊ុន Feacebook បានលុបវីដេអូលោក ដូណាល់ ត្រាំ ដែលបង្ហោះដោយកូនប្រសាលោកចេញពីបណ្តាញសង្គមរបស់ខ្លួន

    អ្នកនាំពាក្យឲ្យក្រុមហ៊ុន Feacebook ម្នាក់បានឲ្យដឹងតាមរយៈសារព័ត៌មាន Channel News Asia ថា  ក្រុមហ៊ុនបានលុបចោលនូវវីដេអូមួយរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចេញពីបណ្តាញសសង្គមរបស់ខ្លួន កាលពីថ្ងៃ ពុធ ទី ៣១ មីនា ម្សិលមិញនេះ។ វីដេអូដែលត្រូវបានគេលុបចោលនោះគឺជាវីដេអូដែលបង្ហោះចូលទៅក្នុងបណ្តាញសង្គម Instagram តាមរយៈគណនីរបស់កូនប្រសាស្រីលោក ដូណាល់ ត្រាំ គឺអ្នកនាង ឡារា ត្រាំ ហើយខ្លឹមសារនៅក្នុងវីដេអូនោះគឺជាកិច្ចសម្ភាសន៍រវាងលោក ត្រាំ ជាមួយនិងកូនប្រសាស្រីតាមរយៈកម្មវិធី “The Right View” ដែលបង្កើតឡើងដោយអ្នកនាង ឡារា ត្រាំ ផ្ទាល់តែម្តង។

    គួររម្លឹកជូនថា ក្រុមហ៊ុន Feacebook បានសម្រេចដាក់បំរាមមិនឲ្យលោក ដូណាល់ ត្រាំ អាចប្រើប្រាស់នូវគណនីបណ្តាសសង្គមរបស់ខ្លួននិងបណ្តាសសង្គម Instagram ដែលជាកម្មសិទ្ធរបស់ខ្លួន ចាប់តាំងពីថ្ងៃទី ៦ មករា មកម្លះ ក្រោយលោក ដូណាល់ ត្រាំ បានផ្សព្វផ្សាយព័ត៌ដែលមានលក្ខណៈបំផុសបំផុលឲ្យពលរដ្ឋអាមេរិកដែលជាអ្នកគាំទ្ររូបលោក ចូលទៅអុកឡុកក្នុងវិមានកាលពីតូលរបស់រដ្ឋាភិបាលអាមេរិក។ គេមិននឹកស្មានថា ក្រុមហ៊ុនគ្រាន់តែបានបិទគណនីរបស់លោក ដូណាល់ ត្រាំ ប៉ុណ្ណោះទេ តែសូម្បីវីដេអូរបស់លោក ដូណាល់ ត្រាំ ដែលបង្ហោះចូលក្នុងបណ្តាញសង្គមដោយគណនីកូនប្រសានោះក៏ត្រូវក្រុមហ៊ុនលុបចោលវិញដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: