ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងបែកចែកវ៉ាក់សាំង Sinovac ឲ្យបានដល់គ្រប់ខេត្តទៅទូទាំងប្រទេសនៅក្នុងខែនេះ

    BY Pheakdey April 1, 2021
    ថៃនឹងបែកចែកវ៉ាក់សាំង Sinovac ឲ្យបានដល់គ្រប់ខេត្តទៅទូទាំងប្រទេសនៅក្នុងខែនេះ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលនៃប្រទេថៃគ្រោងនឹងធ្វើការបែងចែកវ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sinovac ចំនួន ៨០០ ០០០ ដូសឲ្យបានដល់គ្រប់ខេត្តនៅទូទាំងប្រទេសនៅក្នុងខែនេះ។ បើតាមលោក Kiattiphum Wongrajit លេខាធិការអចិន្រ្តៃយ៍ទទួលបន្ទុកផ្នែកសុខភាពសាធារណៈបានបញ្ជាក់ថា បើទោះជាចំនួនវ៉ាក់សាំងនេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋថៃឲ្យបានគ្រប់គ្នាក៏ដោយ តែការបែងចែកវ៉ាក់សាំងទៅកាន់បណ្តាខេត្តត្រូវតែធ្វើឡើងប្រកបដោយសមភាព តម្លាភាព និងផ្អែកទៅតាមស្ថានភាពជាក់ស្តែងផងដែរ។ លេខាធិការអចិន្រ្តៃយ៍រូ​បនេះបានបន្តថា វ៉ាក់សាំង Sinovac ទាំង ៨០០ ០០០ ដូសនេះនឹងត្រូវបែកចែកជាច្រើនកញ្ចប់ផ្សេងៗគ្នា ដោយវ៉ាក់សាំងចំនួន ៣៥០​ ០០០ ដូសនឹងត្រូវផ្តល់ជូនទៅខេត្តចំនួន ៦ ដែលកំពុងមានហានិភ័យខ្ពស់ក្នុងការរាតត្បាតជំងឺនៅក្នុងសហមគមន៍។

    ដោយឡែកវ៉ាក់សាំងចំនួន ២៤០ ០០០ ដូសនឹងត្រូវផ្តល់ជូនទៅខេត្តដែលជាតំបន់ទេសចរណ៍ចំនួន ៨ ខេត្ត​ ហើយខេត្តចំនួន ៨ ផ្សេងទៀតដែលស្ថិតនៅតាមតំបន់ព្រំដែននឹងត្រូវទទួលវ៉ាក់សាំងចំនួន ៥០ ០០០ ដូស។ ចំពោះវ៉ាក់សាំងដែលនៅសល់ចំនួន ១៦០ ០០០ ទៀតនឹងត្រូវបែងចែកទៅកាន់បណ្តាខេត្តដែលនៅសល់ដោយផ្អែកទៅតាមចំនួនប្រជាពលរដ្ឋជាក់ស្តែងនៅក្នុងខេត្តទាំងនោះ ដូចជាខេត្តដែលមានពលរដ្ឋតិចជាង ១ លាននាក់នឹងត្រូវទទួលបានវ៉ាក់សាំងចំនួន ៨០០ ដូស ខេត្តដែលមានប្រជាពលរដ្ឋចាប់ពី ១-១,៥ លាននាក់នឹងទទួលបានវ៉ាក់សាំងចំនួន ១ ០០០ ដូស ខណៈខេត្តធំៗដែលមានពលច្រើនជាង ១,៥ លាននាកនឹងទទួលវ៉ាក់សាំងចំនួន ១ ២០០ ដូស៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: