ស្រ្តីវៀតណាមម្នាក់កាត់អាអូនតូចមិត្តប្រុសចោលដោយគ្មានស្រណោះ ក្រោយសង្ស័យថាលួចមានស្រីផ្សេង (មានវីដេអូ)
តៃវ៉ាន់៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានស្ត្រីម្នាក់បានធ្វើសកម្មភាពកាត់អាអូនតូចរបស់មិត្តប្រុសនិងបានយកទៅបោះចោលនៅក្នុងបង្គន់ ព្រោះតែគាត់កើតចិត្តសង្ស័យថាមិត្តប្រុសរូបនោះលួចទៅមានស្រ្តីផ្សេងក្បត់ចិត្តគាត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Changhua កោះតៃវ៉ាន់ កាលពីពេលថ្មីៗនេះ ហើយស្រ្តីជាជនបង្កហេតុត្រូវបានគេដឹងថា ជាស្ត្រីដែលមានកំណើតវៀតណាមមានអាយុ ៤០ ឆ្នាំខណៈបុរសជាជនរងគ្រោះមានឈ្មោះថា Huang និងមានអាយុ ៥២ ឆ្នាំ។

នៅក្នុងស្ថានីយ៍ប៉ូលិសស្ត្រីជាជនបង្កហេតុបានប្រាប់ថា គាត់ពិតជាខឹងខ្លាំងណាស់ ដោយសង្ស័យថាមិត្តប្រុសរបស់គាត់បានលួចទៅមានស្រីផ្សេងក្បត់ចិត្តគាត់ ហើយដោយទ្រាំមិនបានទើបគាត់សម្រេចកាត់ប្រដាប់ភេទរបស់មិត្តប្រុសនោះចោលតែម្តង។ ស្រ្តីរូបនេះបានរៀបរាប់ថា មុនពេលធ្វើសកម្មភាព គាត់បានធ្វើស៊ុបមាន់ដោយបានដាក់ស្រាចូលក្នុងស៊ុបនោះជាច្រើនដើម្បីឲ្យមិត្តប្រុសរបស់គាត់ញ៉ាំ ហើយបន្ទាប់ពីញ៉ាំស៊ុបនោះរួចបុរសជាជនរងគ្រោះក៏មានអារម្មណ៍ងងុយនិងគេងលក់តែម្តង ទើបស្រ្តីជាជនបង្កហេតុអាចធ្វើសកម្មភាពនេះបានដោយងាយ។ យ៉ាងណាក្តី បុរសជាជនរងគ្រោះពុំមានគ្រោះថ្នាក់ជីវិតនោះទេ ហើយខណៈពេលស្រ្តីជាជនបង្កហេតុត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នដើម្បីរង់ចាំការផ្តទ្ទាទោសទៅតាមច្បាប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz