ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក វ្លាឌីមៀ ពូទីន ត្រូវគេបោះឆ្នោតជាបុរសសិចស៊ីបំផុតប្រចាំប្រទេសរុស្សី

    BY Pheakdey April 5, 2021
    លោក វ្លាឌីមៀ ពូទីន ត្រូវគេបោះឆ្នោតជាបុរសសិចស៊ីបំផុតប្រចាំប្រទេសរុស្សី

    រុស្សី៖ បើទោះជាមានវ័យ ៦៨ ឆ្នាំក៏ដោយក្តីតែប្រធានាធិបតីនៃប្រទេសរុស្សីគឺលោក វ្លាឌីមៀ ពូទីន នៅតែអាចរៀបចំខ្លួនបានយ៉ាងស្រស់សង្ហារមិនចាញ់បុរសវ័យក្មេងឡើយ ហើយរហូតដល់កាលពីពេលថ្មីៗនេះគាត់ត្រូវបានគេបោះឆ្នោតឲ្យជាប់ជាបុរសដែលមានភាពទាក់ទាញ ឬជាបុរសសិចស៊ីបំផុតប្រចាំនៅប្រទេសរុស្សីទៀតផង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ការបោះឆ្នោតមួយនេះត្រូវបានរៀបចំឡើងដោយគេហទំព័រ SuperJob ដោយមានអ្នកចូលរួមបោះឆ្នោតចំនួន ២ ០០០ ​នាក់ ក្នុងនោះមានបុរសចំនួន ១ ០០០ នាក់ និងស្រ្តីចំនួន ១ ០០០ នាក់ មកពីទីក្រុងជាង ៣០០ នៅទូទាំងប្រទេសរុស្សី ហើយការបោះឆ្នោតបានចាប់ផ្តើមពី ថ្ងៃទី ២២ រហូតដល់ថ្ងៃទី ៣១ ខែ មីនា។

    ចំពោះបេក្ខជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតវិញគឺមានលោក វ្លាឌីមៀ ពូទីន តារាសម្តែងប្រុសរុស្សី និងបុគ្គលមានប្រជាប្រិយភាពនៅក្នុងប្រទេសរុស្សីមួយចំនួនទៀត។ យ៉ាងណាក្តី លទ្ធនៃការបោះឆ្នោតបានបង្ហាញថាលោក វ្លាឌីមៀ ពូទីន គឺជាបេក្ខជនដែលមានការគាំទ្រច្រើនបំផុត ដែលធ្វើឲ្យលោកបានជាប់ឆ្នោតជាបុរសសិចស៊ីបំផុតប្រចាំនៅប្រទេសរុស្សីតែម្តង។ គួរបញ្ជាក់ថា លោក វ្លាឌីមៀ ពូទីន គឺជាប្រធានាធិបតីម្នាក់ដ៏មានឥទ្ធិពលនៅលើពិភពលោក ហើយបើយោងតាមច្បាប់ថ្មីរបស់រុស្សីគឺលោក លោក វ្លាឌីមៀ ពូទីន អាចបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣៦ ឯណោះ។ លោកអ្នកអាចទស្សនារូបភាពសិចស៊ីរបស់លោកប្រធានាធិបតីរូបនេះដូចខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: