ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសវ័យ ៥៨ឆ្នាំចូលស្តីដណ្ដឹងស្ត្រីមេម៉ាយម្នាក់ តែបែរគេលើកកូនក្រមុំវ័យ ១៩ឆ្នាំឲ្យក្លាយជាប្រពន្ធគាត់ទៅវិញ

    BY Pheakdey April 10, 2021
    បុរសវ័យ ៥៨ឆ្នាំចូលស្តីដណ្ដឹងស្ត្រីមេម៉ាយម្នាក់ តែបែរគេលើកកូនក្រមុំវ័យ ១៩ឆ្នាំឲ្យក្លាយជាប្រពន្ធគាត់ទៅវិញ

    ឥណ្ឌូនេស៊ី៖ បុរសវ័យ ៥៨ឆ្នាំម្នាក់បានទៅស្តីដណ្ដឹងស្រ្តីមេម៉ាយម្នាក់ដើម្បីរៀបការតែត្រូវគេបដិសេធ ហើយអ្វីដែលជារឿងនឹកស្មានមិនដល់នោះគឺស្ត្រីមេម៉ាយរូបនោះបែរជាលើកកូនស្រីក្រមុំវ័យ ១៩ ឆ្នាំឲ្យរៀបការជំនួសគាត់ទៅវិញ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ពិធីរៀបការរវាងកូនកំលោះវ័យ ៥៨ ឆ្នាំនិងកូនក្រមុំវ័យ ១៩ ឆ្នាំនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ៧ ខែមេសា កន្លងទៅថ្មីៗនេះ នៅឯខេត្ត South Sulawesi នៃប្រទេសឥណ្ឌូនេស៊ី។

    បុរសចំណាស់ដែលមានសំណាងបានប្រពន្ធក្មេងរូបនេះមានឈ្មោះថា Bora ជាកំលោះចាស់ដែលមិនធ្លាប់មានប្រវត្តិរៀបការនោះទេ ហើយសម្រាប់ពិធីរៀបការលើកដំបូងក្នុងជីវិតរបស់គាត់នេះ គាត់បានជូនថ្លៃទឹកដោះទៅខាងកូនស្រីចំនួន ១០ លានរូពី (៦៨៥ ដុល្លារអាមេរិក) សម្រាប់រៀបចំកម្មពិធីទៅតាមប្រពៃណី។ អាចនិយាយបានថា វាគឺជារឿងល្អបំផុតមួយសម្រាប់លោក Bora ដែលតាមការពិតគាត់មានគម្រោងទៅស្តីដណ្ដឹងស្ត្រីជាម្តាយនោះទេ តែគាត់បែរជាទទួលបានកូនស្រីវ័យក្មេងម្នាក់មកធ្វើជាប្រពន្ធទៅវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: