អន្តរជាតិ

ពលរដ្ឋថៃជាង ៧០០នាក់បានរងរបួស និងបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរទៅចូលឆ្នាំនៅស្រុកកំណើត ខណៈរដ្ឋាភិបាលបានលុបចោលបុណ្យសង្ក្រាន្តនេះរួចទៅហើយ

BY
Pheakdey
April 13, 2021

ថៃ៖ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ចំនួនពលរដ្ឋថៃដែលបានស្លាប់និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរទៅស្រុកកំណើតដើម្បីអបអរពិធីបុណ្យសង្ក្រាន្តហាក់មានច្រើនគួរឲ្យកត់សម្គាល់ ខណៈរដ្ឋាភិបាលថៃបានសម្រេចលុបចោលការៀបចំពិធីបុណ្យនេះរួចទៅហើយព្រោះតែភាពភ័យខ្លាចនៃការរីករាលដាលជំងឺកូវីដ ១៩។ គួរបញ្ជាក់ថា បើទោះរដ្ឋាភិបាលថៃបានសម្រេចមិនរៀបចំពិធីបុណ្យសង្ក្រាន្តនេះជាលក្ខណៈទ្រង់ទ្រាយធំក៏ពិតមែន តែពលរដ្ឋថៃនៅតែត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរឆ្លងខេត្តដើម្បីទៅស្រុកកំណើតរបស់ពួកគេបានជាធម្មតា។

បើយោងតាមរបាយការណ៍របស់អាជ្ញាធរថៃបានបង្ហាញថា កាលពីថ្ងៃសោរ៍ ទី១០ ខែមេសា មានពលរដ្ឋថៃចំនួន ២៤នាក់បានស្លាប់បាត់បង់ជីវិត និង ៣៧២នាក់ត្រូវរងរបួសក្នុងអំឡុងពេលធ្វើដំណើរទៅស្រុកកំណើត ហើយនៅក្នុងថ្ងៃអាទិត្យ ទី១១ ខែមេសា វិញ ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បានឡើងដល់ ៣០ នាក់ ខណៈអ្នករងរបួសមានចំនួន ៣៥៧ នាក់។ ដូចនេះបើសរុបត្រឹមពីថ្ងៃដំបូងនៃការធ្វើដំណើររបស់ពលរដ្ឋថៃដើម្បីទៅចូលរួមពិធីបុណ្យសង្ក្រាន្តគឺមានអ្នកស្លាប់រហូតដល់ ៥៤នាក់និងរងរបួសចំនួន ៧២៩ នាក់ នៅក្នុងហេតុការណ៍ញគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧០៥ ករណីផ្សេងគ្នាទៅទូទាំងប្រទេស៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: