សង្គម

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសរកម៉ាស៊ីនកិនស្រូវដៃគូផ្គត់ផ្គង់អង្ករបានដល់ ១ពាន់តោន

BY
Liny Chan
April 15, 2021

ផ្សារកសិផលធម្មជាតិរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងស្វែងរករោងម៉ាស៊ីនកិនស្រូវជាដៃគូទាំងឡាយណា ដែលមានទឹកចិត្ត និង បេះដូង សប្បុរសធម៌ ជួយប្រជាជនក្នុងស្ថានភាពលំបាកក្នុងការផ្គត់ផ្គងការបញ្ជាទិញអង្ករចាប់ពី ១០០តោន ដល់ ១០០០តោន ។ នេះ បើផ្អែកតាមផេកផ្លូវការរបស់អ្នកឧកញ៉ាដែលបានផុសមុននេះ។

ការសហការនេះ នឹងកាន់តែពិសេសថែមទៀត បើសិនខាងរោងម៉ាស៊ីន អាចចរចាលក់ក្នុងតម្លៃយោគយល់ណាមួយ ទៅតាមតម្រូវការជាក់ស្ដែង ជាពិសេសរួមចំណែកជួយដល់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពកូវីដ ដែលកំពុងរាតត្បាតក្នុងសហគមន៍យើងសព្វថ្ងៃនេះ។ ការ ប្រកាសស្វែងរកដៃ គូសហការផ្គត់ផ្គង់ អង្ករដល់រាប់ពាន់តោននេះ ក្នុងតម្លៃដើមនេះ ធ្វើឡើងដើម្បីទប់ទល់នឹងការឡើងថ្លៃអង្ករខុសប្រក្រតីក្នុងទីផ្សារផង និង ជួយដល់ប្រជាពលរដ្ឋដែលកំពុងមានតម្រូវការស្បៀងជាចាំបាច់ផង។

សកម្មភាពនេះបានបង្ហាញឲ្យឃើញថា អ្នកឧកញ៉ា ដែលមានកំណើតក្នុងត្រកូលកសិករមកពីខេត្តព្រៃវែង ធ្លាប់បានចូលរួមបរិច្ចាគទឹក ប្រាក់ជិត ១០លានដុល្លារ ជាមួយរដ្ឋាភិបាលរូបនេះ បានគិតគូរពីសុខទុក្ខប្រជាជនជាខ្លាំង។

ដូចដែលបងប្អូនបានដឹងហើយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យតែប្រកាសជាសាធារណៈហើយ គឺដឹងតែធ្វើហើយ ដូចនេះប្រសិនបើបង ប្អូនជាពិសេសអ្នកនៅភ្នំពេញចង់បានអង្គរ ធូរថ្លៃ សុទ្ធតែ ល្អមានគុណភាព តាមស្ដង់ដា នេះ សូមទាក់ទងទិញនៅផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត់ត្រា គ្រប់សាខាទាំងអស់ក្នុងរាជធានីភ្នំពេញ។

ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត់ត្រា មាន បន្លែត្រីសាច់ ដែលមានប្រភពច្បាស់លាស់ ផលិតតាមស្ដង់ដារ ដែលគិតគូរពីសុខភាព មានលក់នៅផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា !
#កសិផលជាតិគិតសុខភាពជាចម្បង
មិនចាំបាច់ចេញពីផ្ទះក៏បានហូប
កុម្មង់តាម Appឥលូវនេះ
– Google Play store: https://bit.ly/3ed9GlW
– Appstore: https://apple.co/2JXDqW0
#navatramarket

Share This Post: